ជិះម៉ូតូក្នុងល្បឿនប្រញាប់ឆ្លងភ្លើងស្តុបប៉ះរថយន្ដ១គ្រឿងខ្ទៀតទៅបុកឃឿនផ្លូវរងរបួសធ្ងន់នឹងស្រាល២នាក់

ភ្នំពេញ៖យុវជន២នាក់បានរងរបួសធ្ងន់នឹងស្រាលត្រូវបានរថយន្ដសារមុយដឹកយកទៅសង្គ្រោះនៅមុន្ទីរពេទ្យភ្លាមៗខណះដែលពួកគេបានជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿនហើយបានវ៉ារថយន្ដ១គ្រឿងព្រោះតែប្រញាប់ឆ្លងភ្លើងស្តុបក៏បានប៉ះជាមួយប្បាលរថយន្ដហើយផ្លោងទៅបុកឃើនផ្លូវរងរបួសធ្ងន់។ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវាលាម៉ោង២០នឹង១៥នាទីយប់ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៥តាមបណ្ដោយផ្លួវព្រះមន្នីវង្សជិតស្តុបបូកគោស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានអោយដឹងថានៅមុនពេលពេលកើតហេតុគេបានឃើញរថយន្ដ១គ្រឿងម៉ាកម៉ាស្ដារពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ2AB-6600 បើកបរដោយនារីម្នាក់វ័យប្រហែលជាង៣០ឆ្នាំបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្សទិសដៅពីត្បូងទៅជើងលុះមកកើតហេតុដោយឃើញភ្លើងស្លាក់សញ្ញាស្តុបជិតក្រហមក៏បានបន្ថយល្បឿនភ្លាមនៅស្រាប់តែមានយុវជន​២នាក់ជិះម៉ូតូសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CF-7510 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន​ក៏ជ្រុលទៅបុករថយន្តបណ្តាលឲ្យបាក់ចង្គៀងនិងធ្លាកកាងរងការខូចខាតហើយម៉ូតូក៏ជ្រុលទៅបុករបាំងថ្មពុះ​ចែកទ្រូងផ្លូវដួលបោកក្បាលរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមចំណែកម៉ូតូនិងរថយន្ត​សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរណ៍ជើងគោក​រងចាំដោះស្រាយនៅពេលក្រោយ៕ ជីម ភារ៉ា