ជិះម៉ូតូលឿនជ្រុលបុកផ្លាកប៉ាន់ណូបណ្តាលឲ្យស្លាប់២នាក់និងរងរបួសម្នាក់នៅផ្លូវ២០០៤

image image image image image

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរស២បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ​ដោយសារតែពួកគេជិះម៉ូតូសេ១២៥មួយគ្រឿងក្នុងល្បឿនលឿនជ្រុលផ្លាកប៉ាន់ណូពេញទំហឹង កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចខាងលិចជញ្ជីងថ្លឹងឡាន តាមបណ្តោយផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​មុនពេលកើតហេតុគេបានឃើញ បុរស៣នាក់បានជិះម៉ូតូ​ម៉ាកស១២៥មួយគ្រឿង បិទស្កុតពណ៌ខៀវ ​ ពាក់ស្លាកលេខ កណ្ដាល 1E7239 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូទទៅបុកនិងផ្លាកប៉ាន់ណូពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់នៅកន្លែងកើតហេតុយ៉ាងអានោចអាធម៍ និងម្នាក់ទៀតបានរងរបួសធ្ងន់​ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
​ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូសមត្ថកិច្ចមូលដ្ឋានបានសហកាជាមួយជំនាញ​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕