ជិះម៉ូតូក្នុងល្បឿនប្រញាប់ឆ្លងភ្លើងស្តុបប៉ះរថយន្ដ១គ្រឿងខ្ទៀតទៅបុកឃឿនផ្លូវរងរបួសធ្ងន់នឹងស្រាល២នាក់

ភ្នំពេញ៖យុវជន២នាក់បានរងរបួសធ្ងន់នឹងស្រាលត្រូវបានរថយន្ដសារមុយដឹកយកទៅសង្គ្រោះនៅមុន្ទីរពេទ្យ ភ្លាមៗ ខណះដែលពួកគេបានជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿនហើយបានវ៉ារថយន្ដ១គ្រឿង ព្រោះតែប្រញាប់ឆ្លង ភ្លើងស្តុប ក៏បានប៉ះជាមួយប្បាលរថយន្ដ ហើយផ្លោងទៅបុកឃើនផ្លូវរងរបួសធ្ងន់។ដែលហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងកាលពីវាលាម៉ោង២០នឹង១៥នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ តាម បណ្ដោយផ្លួវ ព្រះមន្នីវង្ស ជិតស្តុបបូកគោ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានអោយដឹងថា នៅមុនពេលពេលកើត ហេតុ គេបានឃើញរថយន្ដ១គ្រឿងម៉ាក ម៉ាស្ដារ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AB-6600 បើកបរដោយ នារីម្នាក់វ័យប្រហែលជាង៣០ឆ្នាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង លុះ មកកើតហេតុដោយឃើញភ្លើងស្លាក់សញ្ញាស្តុបជិតក្រហមក៏បានបន្ថយល្បឿន ភ្លាមនៅស្រាប់តែមានយុវជន​២នាក់ជិះម៉ូតូសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CF-7510 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន​ក៏ជ្រុលទៅបុករថយន្តបណ្តាលឲ្យបាក់ចង្គៀង និងធ្លាកកាង រងការខូចខាតហើយម៉ូតូក៏ជ្រុលទៅបុករបាំងថ្មពុះ​ចែកទ្រូងផ្លូវដួលបោកក្បាលរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។
​ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម ចំណែកម៉ូតូនិងរថយន្ត​សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរណ៍ជើងគោក​រងចាំដោះស្រាយនៅពេលក្រោយ៕