ក្មេងស្រី៣នាក់លង់ទឹកស្លាប់នៅស្រុកល្វាឯម

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានក្មេងស្រី៣នាក់បានលង់ទឹកស្លាប់កើតហេតុថ្ងៃទី៨ខែមិថុនាឆា្នំ២០១៥វេលាម៉ោង១៣,០៣ នាទីនៅចំណុចមាត់ទន្លេស្ថិតភូមិព្រែកចាកឃំុសំបូរស្រុល្វាឯមខេត្តកណ្តាល។

បើតាមលោកវរៈសេនីយ៍ទោជាថុលអធិការស្រុកបានអោយដឹងថាមានជនរងគ្រោះ៣នាក់ទី១ មានឈ្មោះយីតា(ហៅស្រីគង់)ស្រីអាយុ៩ឆា្នំរស់នៅភូមិឃំុកើតហេតុមានឪពុកឈ្មោះឡឹកសាមនអាយុ៣៥ឆា្នំនិងម្តាយមានឈ្មោះហៃសាបានអាយុ៣២ឆា្នំអ្នកទាំង២នាក់មុខរបរកសិកររស់នៅភូមិឃំុកើតហេតុទី២មានឈ្មោះសីស្រីនាងស្រីអាយុ៨ឆា្នំទី៣មានឈ្មោះសីធីតាស្រីអាយុ៥ឆា្នំឪពុកមានឈ្មោះសុទ្ធពិសីអាយុ៣២ឆា្នំនិងម្តាយមានឈ្លោះរឹមសាម៉េតអាយុ៣០ឆា្នំអ្នកទាំ២នាក់រស់នៅភូមិឃំុកើតហេតុមុខរបរកសិករ។

លោកជាថុលបានបន្តថាមុនដំបូងឡើងឪពុកក្មេងស្រីរងគ្រោះបានយកសត្វគោទៅលាងទឹកត្រង់ចំណុកើតហេតុហើយបានត្រឡប់ទៅវិញស្មានថាកូនទៅជាមួយស្រាប់មួយស្ទះក៍បានថាបាត់កូនក៍ផ្អើរនាំគ្នាទៅរាវរកកន្លែងលាងគោបានឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ សមត្តកិច្ជចុះធើ្វការត្រួតពិនិត្យហើយប្រគលសពជូនក្រុមគ្រួសារធើ្វបុណ្យតាមប្រពៃណី។ ដោយៈប៉ក់សារិទ្ធ

image image