នារី៣នាក់ជិះម៉ូតូចេញពីក្លឹបត្រូវក្មេងស្ទាវដេញតាមគៀរ ហើយបានព្យាយាមគេចជ្រុលបុករថយន្តបណ្តាលឱ្យរបួសធ្ងន់២នាក់

ភ្នំពេញ៖នារីវ័យក្មេង៣នាក់ទើបតែចេញពីក្នុងក្លឹបជិះម៉ូតូឌុបគ្នាបំណងត្រឡប់ទៅផ្ទះត្រូវក្មេងស្ទាវដែលចេញពី​ក្លឹប​ដូចគ្នាជិះម៉ូតូដេញតាមគៀររួចពួកនាងជិះគេចក៏ជ្រុលទៅបុករថយន្តមួយគ្រឿងបណ្តាលឱ្យរបួសធ្ងន់ធ្ងរ២​នាក់នៅចំណុចស្តុបវត្តមហាមន្រ្តីតាមបណ្តោយផ្លូវព្រះសីហនុកែងនឹងផ្លូវលេខ១៦៣ស្ថិតក្នុងសង្កាត់បឹងកេង​កងទី៣ខណ្ឌចំការមនកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៥។

ប្រភពពត៌មានពីមិត្តភក្រ្តនារីរងគ្រោះដែលរួមដំណើរជាមួយមិនបានរងរបួសបានប្រាប់ឱ្យដឹងថាពួកគេ​ទាំង៣នាក់ទើបតែចេញពីក្នុង​កំសាន្តហាយរួចជិះម៉ូតូម៉ាកឌ្រីមសេ១១០ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BI-5338ជិះឌុបគ្នាបំណងត្រឡប់ផ្ទះដោយជិះតាមបណ្តោយផ្លូវព្រះសីហនុ។ពេលនោះក៏មានក្មេង​ស្ទាវ៣​នាក់​ចេញ​​​ពីក្នុងក្លឹបដូចគ្នាជិះដេញតាមគៀររួចពួកនាងបានព្យាយាមគេចក៏ជ្រុលទៅបុករថយន្តដែលកំពុងជិះកាត់ទទឹងផ្លូវបណ្តាលឱ្យដួលបោកសន្លប់ស្តូកស្តឹងម្នាក់និងម្នាក់ទៀតប្រកាច់នៅនឹងកន្លែងកើតហេតុតែម្តងត្រូវបានអ្នកដំណើរជួយសង្គ្រោះជាបឋមផងដែរ។ហើយនៅពេលដែលឃើញនារីរងគ្រោះដូច្នេះពួកគេក៏បានជិះគេចខ្លួនបាត់តែម្តងចំណែករថយន្តបានបន្ថែមល្បឿនបាត់ដែរ។

មួយសន្ទុះក្រោយមកនារីរងគ្រោះទាំង២នាក់ត្រូវបានជួយសង្គ្រោះឱ្យដឹងខ្លួនពីសន្លប់វិញនិងត្រូវបានមិត្ត​ភក្រ្តមកជាច្រើននាក់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

Untitled-1 Untitled-2 Untitled-3 Untitled-4