បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគបើករថយន្តឡិចស៊ីសបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់

ភ្នំពេញ៖បុរសជាជនជាតិចិនម្នាក់បានបើករថយន្តឡិចស៊ីសRX300មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថា​នភាព​ស្រវឹងស្រា​ជោគជាំបានជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន២កង់រថយន្តបែងកង់ខាងស្តាំ​ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៥នៅចំណុចខាងលិចស្តុបគីរីរម្យតាមបណ្តោយផ្លូវសីហនុស្ថិតក្នុងសង្កាត់បឹងព្រលិតខណ្ឌ៧មករា។

តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីសRX300ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2N-4503បើកបរដោយបុរសជនជាតិចិនម្នាក់ស្ថិតក្នុងស្ថានភាព​ស្រវឹងស្រាជោគជាំក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែក​ទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន២កង់រថយន្តបែកកង់ខាងស្តាំទៅមុខលែងរួចតែមិនបណ្តាលឲ្យរងរបួសដល់​មនុស្សនោះទេ។

ក្រោយពេលកើតហេតុសមត្តកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងបានសហកាជាមួយជំនាញ​ស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយតាមច្បាប់។

ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបានបង្កឱ្យនណារម្នាក់រងរបួសនោះទេទោះបីជាអ្នកបើករថយន្ត​ក៏ដោយព្រោះរថយន្តបានផ្ទុះពោងការពារសុវត្ថិភាព៕

Untitled-1 Untitled-2 Untitled-3 Untitled-4