ខឹងគេមិនលក់ការហ្វេឲ្យក្រុមក្មេងស្ទាវមួយក្រុមបាននាំគ្នាវាយកំទេចនិងវាយបណ្តាលឲ្យម្ចាស់ហាងរបួសម្នាក់ត្រូវប្រជាពលរដ្ឋដេញឃាត់បានម្នាក់

ភ្នំពេញ៖ក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៧នាក់ជាជនជាតិវៀតណាមជិះម៉ូតូ២គ្រឿងបាននាំគ្នាមកទិញការហ្វេ​​តែត្រូវបានម្ចាស់ហាយថា​ឈប់លក់ហើយក្រុមក្មេងស្ទាវទាំងនោះក៏បាននាំគ្នាវាយកំទេចនិងវាយម្ចាស់ហាង​បណ្តាលឲ្យរងរបួសម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយនិងចាប់ជាប់ម្នាក់។

ហេតុការណ៍បង្កហឹង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាតឈាន​ចូលថ្ងៃទី២ខែមិថុនាឆ្នាំ២០១៥នៅចំណុចហាងការហ្វេងយ៊ីហោណាត់ជួបការហ្វេតាមបណ្តោយផ្លូវលេខ​៣៧១ស្ថិតក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យ។

ម្ចាស់ហាងដែលត្រូវក្រុមក្មេងទំនើងវាយបណ្តាលឲ្យរងរបួសនោះត្រូវបានគេស្គាល់ឈ្មោះតាម៉ាប់អាយុជាង៥០ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញក្រុមជនបង្កមានគ្នា​៧នាក់ជាជនជាតិវៀតណាមជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកអ័រប្លេកពណ៌ឈាមជ្រុកពាក់ស្លាកលេខភ្នំពេញ1Y6911 និងមួយគ្រឿងម៉ាកសងកូរ៉េពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1AJ-8695 បាននាំគ្នាមកឈប់ទិញការហ្វេពេល​នោះក៏ម្ចាស់ហាងឈ្មោះតាម៉ាប់បានតបទៅវិញថា​ហាងគាត់បិទហើយ។ភ្លាមនោះស្រាប់តែក្រុមក្មេងស្ទាវទាំង​នោះនាំគ្នាវាយកំទេចតុនិងកែវដែលនៅខាងក្នុងបណ្តាលឲ្យរងការខូចខាតផងដែរដោយឃើញដូចនោះម្ចាស់​ហាងឈ្មោះតាម៉ាប់ក៏បានចូលទៅឃាត់ក៏ត្រូវក្រុមបង្កវាយបណ្តាលឲ្យបែកក្បាលហូឈា​មស្រោចខ្លួន។

សាក្សីដដែលបានបន្តថាខណៈក្រុមបង្កកំពុងវាយកំទេចហាយលក់ការហ្វេនោះក៏មានប្រជាពលរដ្ឋដែលនៅក្បែរបាននាំគ្នាមកជួនអន្តរាគមន៍ចាប់ជនបង្កបានម្នាក់ក្នុងចំណោមគ្នា៧នាក់ព្រួតវាយបណ្តាលឲ្យបែកក្បាលហូឈាមស្រោចខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចណុចកើតហេតុនិងហៅរថយន្តសង្គ្រោះមកដឹកនាក់​រងរបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។សមត្ថកិច្ចបានបញ្ជាក់ថា​ក្រុមជនបង្កនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅ​ឡើយទេ៕

Untitled-1 Untitled-2 Untitled-3