ក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវសាំម៉ូរ៉ៃបានដេញកាប់យុវជនម្នាក់ខណៈកំពុងឌុបស្រីស្នេហ៍បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរខណៈដែលរួបគេបានជិះម៉ូតូអាខុនមួយគ្រឿងឌុបស្រីស្នេហ៍មកពីដើរលេងហើយ​ត្រូវបានក្រុមក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃគ្រប់ដៃបានដេញកាប់​ កាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី១ខែមិថុនាឆ្នាំ២០១៥នៅចំណុចផ្លូវលេខ២១៥កែងផ្លូវលេខ១៥០​ ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។

ជនរងគ្រោះត្រូវបានគេស្គាលឈ្មោះលីហ៊ាងភេទប្រុសអាយុ១៧ឆ្នាំមុខរបជាសិស្សនៅវិទ្យាល័យភ្នំពេញថ្មី។

តាមសំដីជនរងគ្រោះឈ្មោះលីហ៊ាងបានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុរួបគេបាននឹងមិត្តស្រី​បាននាំគ្នាមកពីដើរលេងនៅម្តុំគីរិរម្យដោយជិះម៉ូតូមួយគ្រឿងម៉ាកអាយខុនពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1 BN-3477 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ក្នុងទិសដៅពីត្បូងទៅជើងបំណងជូនមិត្តិស្រីទៅយកម៉ូតូនៅ​សាលាវិទ្យាល័យបាក់ទូកខណៈមកដល់ចំណុចផ្លូវលេខ១៥០ស្រាប់តែលេចមុខក្រុមក្មេងទំនើងមួយក្រុម​មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកឌុកមិនចាំស្លាកលេខជិះគ្នា២នាក់និងមួយគ្រឿងទៀតម៉ាកនិចមិនចាំស្លាកលេខជិះគ្នា២នាក់ប្រដាប់ដោយដាវសាំមូរ៉ៃគ្រប់ដៃបានជិះមកគៀរឲ្យឈប់ហើយបានកាប់ប្រហា​ជនរងគ្រោះជាច្រើនកាំបិទបណ្តាលឲ្យរងរបួសបែកក្បាលហូឈាមស្រោចខ្លួន។បន្ទាប់ពីកើតក្រុមបង្កកាប់ប្រហា​ជនរងគ្រោះឲ្យរបួសហើយក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្កិកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងសួនាំពីរឿងហេតុតែជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេដោយនាំគ្នាជិះម៉ូតូទៅមន្ទីរពេទ្យដោយខ្លួនឯង។