ស្រវឹងស្រាបើករថយន្តកាមរីបាឡែនបុករៈរនាំងដៃកពុះចែកទ្រួងផ្លូវបណ្តាលឲ្យបាក់អស់១១ផ្ទាំងនៅផ្លូវសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖បុរសម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយបានបើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿន​ទាំងស្ថានភាពស្រាវឹងស្រាជោគជាំបានបុករៈរនាំងដែកពុះចែកទ្រួងផ្លូវបណ្តាលឲ្យបាក់អស់១១ផ្ទាំងរៀបស្មើដល់​ដីកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១ខែមិថុនាឆ្នាំ២០១៥នៅចំណុចខាងលិច​ស្ពានអាកាស៧មករាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក​កាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2H-1535 បើកបរបុរសម្នាក់និងនារីម្នាក់ទៀតរួមដំណើរជា​មួយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុដោយ​ផ្លូវមានសភាពកោងផងនោះក៏ជ្រុលទៅបុករៈរនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន១១​ផ្ទាំងរៀយប៉ាយពេញផ្លូវចំណែករថយន្តរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនរងរបួសដល់មនុស្សនោះ​ទេ។

សាក្សីដដែលបានបន្តថាបន្ទាប់ពីកើតហេតុនារីដែលរួមដំណើរជាមួយបានខលហៅមិត្តភ័ក្ត្រមកទទួល​គេចខ្លួនបាត់ស្រមោលដោយទុកបុរសជាតៃកុងនៅកន្លែងកើតហេតុ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូល​ដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសហការជាមួយជំនាញស្ទូចរថយន្តទៅការិយាល័យចរាចរណ៍ជើងគោក​រាជាធានីភ្នំពេញដើម្បីរងចាំដោះស្រាយពេលក្រោយ៕

Untitled-1 Untitled-2 Untitled-3 Untitled-4 Untitled-5