វាយប្លន់យកទូរស័ព្ទដៃមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋវាយឡើងទ្រោមខ្លួនរួចទើបប្រគល់ទៅឱ្យសមត្ថកិច្ចបន្ទាប់ពីធ្វើ​សកម្ម​ភាពវាយប្លន់យកទូរស័ព្ទដៃពីយុវជនម្នាក់មិនបានសម្រេចកាលពីវេលាម៉ោង៨នឹង៣០នាទទីយប់ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០១៥នៅចំណុចមុខក្លឹបដឹម៉ូក្រុម១ភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ពុំ ប៉ាវ ភេទប្រុស អាយុ25ឆ្នាំ មុខរបរធ្វើសំណង់ មានស្រុក កំណើត នៅភូមិគ្រោះ ឃុំព្រៃឃ្នេះ ស្រុកមេសាង ព្រៃវែង ។ចំណែកជនរងគ្រោះ ឈ្មោះ ហេង ដាលិ ភេទប្រុស អាយុ 18ឆ្នាំ មុខរបរលាងឡាន នៅទល់វត្ត ទួលទំពូង ស្រុកកំណើតភូមិពង្រ ឃុំស្ដើងជ័យស្រុកជើង ព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះបានដើរចេញពីបន្ទប់ជួល បំណងទៅទិញបាយហូប ខណះ​មក ដល់ចំណុចកើតហេតុ ជនសង្ស័យខាងលើបានយកកាំប៉ិតបាំងតោភ្ជង់ និងបានវាយជនរងគ្រោះ យក​ទូរស័ព្ទ​ដៃម៉ាក LG ពីជនរងគ្រោះ ។ ភ្លាមនោះជនរងគ្រោះក៏បានស្រែកឆោឡោរឡើង ​បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅជិតនោះ នាំគ្នាដេញចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ទៅឱ្យ សមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរបន្ត នៅបុស្តិ៍នគរបាលរដ្ឋបាល​ស្ទឹងមានជ័យ រង់ចាំចាត់ការបន្តតាមផ្លូវច្បាប់ ៕

IMG-20150601-WA0021 IMG-20150601-WA0024 IMG-20150601-WA0026 IMG-20150601-WA0027 IMG-20150601-WA0028