យុវជន២នាក់ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូមកដេញវាយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖យុវជនម្នាក់ក្នុងចំនោមប័ក្ខពួកពីនាក់បានរងរបួសធ្ងន់ធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម​ៗខណៈដែលពួកគេកំពុងដើរសុខៗត្រូវបានជនមិនស្គាល់២នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដែកទីបបានមកធ្វើ​សកម្មភាពវាយកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតខែមិថុនាឆ្នាំ២០១៥នៅចំណុចភូមិក្បាលដំរីតាមបណ្តោយផ្លូវបេតុងស្ថិតក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះម៉ោងមែងភេទប្រុសអាយុ២៥ឆ្នាំមានស្រុកកំណើតភូមិត្រុបឃុំថ្កូវស្រុកបាធាយខេត្តកំពង់ចាមចំណែកម្នាក់នៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេដោយសារតែក្រោយពេលកើតហេតុ​រត់គេចខ្លួនបាត់។

តាមសាក្សីនៅកន្លែងកើតហេតុកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះ​មានគ្នា២នាក់បានដើរថ្មើជើងក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវបេតុងខណៈមកដល់ចំណុចកើ​តហេតុស្រាប់តែមានជនមិនស្គាល់មុខ២នាក់ជិះម៉ូតូ១គ្រឿងប្រដាប់ដោយដំបង់ដែកទីបបានជិះមកក្បែរ​ហើយបានឈប់ម៉ូតូនិងវាយជនរងគ្រោះតែម្តង។ចំណែកជនរងគ្រោះម្នាក់ទៀតបានរត់គេចខ្លួនបាត់ដោយទុក​មិត្តភ័ក្ត្រនៅម្នាក់ឯងត្រូវក្រុមជនដៃដល់ព្រួតវាយរងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។សមត្ថកិច្ចបានឲ្យដឹងថាទាក់ទិននិងករណីខាងលើនេះគឺជារឿងគំនុំ៕

Untitled-1 Untitled-2 Untitled-3 Untitled-4 Untitled-5