ជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ បុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង របួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារតែម៉ូតូនិចជិះបញ្ច្រាសទិសចរាចរណ៍បុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់និងស្រាល៤នាក់កាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៥តាមបណ្តោយផ្លូវលេខ១៨២កែងនឹងផ្លូវលេខ២៦១ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក។

ប្រភពពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូគុបឌុបគ្នាតាមបណ្តោយផ្លូវលេខ១៨២ទិសដៅពីកើតទីលិចខណះមកដល់កើតហេតុក៏​មាន​យុវជន២នាក់ជិះម៉ូតូនិចពណ៍ក្រហមខ្មៅពាក់ស្លាកលេខភ្នំពេញ 1BH-7200 ជិះក្នុងល្បឿនយ៉ាងលឿនទិសដៅ​ផ្ទុយ​គ្នាម៉្យាងបញ្រ្ចាសទិសចរាចរណ៍ផងនោះបានបុកគ្នាពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ធ្ងន់៣នាក់ត្រូវបាន រថយន្ត សា​មុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗនិងម្នាក់ទៀតរបួសស្រាលជាអ្នកជិះម៉ូតូនិចគេចខ្លួនបាត់តែម្តង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានសហការជាមួយជំនាញធ្វើការ​វាស់វែង​ យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយនាពេល​ក្រោយ៕

Untitled-1 Untitled-2 Untitled-3 Untitled-4