យុវសិស្សម្នាក់បានស្លាប់នៅក្នុងកម្មវិធី មិត្តហ្វូន នាក្រុងកោះពេជ្រ ដោយសារបាញ់ស្ព្រាយ៍ ហើយពុល

ភ្នំពេញ)៖ យុវជនម្នាក់ជាសិស្សបានស្លាប់ ដោ យសារកម្មវិធីមិត្តហ្វូន នៅកោះពេជ្រសង្ស័យ មកពីការបាញ់ស្រ្ពាយពណ៌ ហើយពុល យុវជន ។ ដោយហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង ៤ នឹង ៣០ នាទី ល្ងាចថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៥ ស្ថិតនៅសង្កាត់ទន្លេ បាសាក ខណ្ឌចំការមន ។
សមត្ថកិច្ចបានបញ្ជាក់ថាយុវជនដែលស្លាប់មានឈ្មោះ អ៊ុច ចាន់ថន អាយុ២០ឆ្នាំ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យវត្តភ្នំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពដដែរបន្តថា នៅរសៀលថ្ងៃនេះ ជនរងគ្រោះ និងមិត្តភក្តិរបស់ខ្លួន ចំនួន៣នាក់បានមករត់សម នៅកោះពេជ្រដោយលាបម្សៅ លាបស្រ្ពាយ៍ លើដងខ្លួន និងសក់ ដើម្បីត្រៀមចូលរួមរត់ ប្រណាំងនៅថ្ងៃស្អែក លុះពេលរត់បាន២ទៅ៣ជុំ កោះពេជ្រ ក៏ឈប់មកឈរមើល នៅកន្លែងប្រគុំកម្មវិធី ហើយភ្លាមៗនោះ ក៏ដួល សន្លប់ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដែលប្រចាំការនៅកោះពេជ្របានជួយដឹកយកទៅកាន់មន្ទីរពេទ្យក៏ស្លាប់នៅតាមផ្លូវតែម្តង។
ជុំវិញការស្លាប់របស់យុវសិស្សខាងលើនេះ មជ្ឈដ្ឋានជាច្រើនបានរិះគន់ទៅលើកក្រុមហ៊ុន មិត្តហ្វូន ដែលបង្កើតនៅកម្មវិធីបែបនេះ រហូតបណ្តាលមានមនុស្សស្លាប់បែបនេះ ។ ម្តងនេះស្លាប់តែម្នាក់ ចុះបើកើតហនីភ័យអ្វីមួយធំដុំ ដូចការពីប៉ុន្មានឆ្នាំស្លាប់មនុស្សរាប់រយនាក់ស្លាប់គរគ្នាលើស្ពាននោះតើខាងក្រុមហ៊ុនគិតម៉េចវិញ? ដូច្នេះមុននឹងធ្វើកម្មពិធីអ្វីមួយត្រូវ គិតពិចារណា នឹងរិះរកមើលបើមិនប៉ះពាល់ដល់មនុស្សចាំធ្វើ ប្រសើរជាងធ្វើអោយសប្បាយហើយមានមនុស្សខ្លះកើតទុក្ខបែបនេះ៕

image image