នគរបាលម្នាក់ យកកាំភ្លើងទៅភ្ជង់ពូរបស់ខ្លួន ត្រូវពូវាយបាក់កស្លាប់ ដោយសារទំនាស់នៅក្នុងគ្រួសារ

(ភ្នំពេញ)៖ មន្រ្តីនគរបាលម្នាក់ ត្រូវបានពូបង្កើតរបស់ខ្លួន វាយបាក់ក បណ្តាលឲ្យស្លាប់ភ្លាមៗ ដោយសារតែជនរងគ្រោះ បានយកកាំភ្លើងទៅភ្ជង់ពូ ជាជនបង្ក ពីព្រោះតែមានទំនាស់ នៅក្នុងគ្រួសារ នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលំអិត និងអត្តសញ្ញាណ ជនរងគ្រោះ និងជនបង្កនោះទេ ខណៈកម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងតែចុះទៅសួរនាំ នៅវត្តសន្សំកុសល ទីកន្លែងតម្កល់សព ជនរងគ្រោះ៕

image