បើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកក្បាល នាគពុះចែកទ្រូងផ្លូវបាក់អស់ចំនួន១កង់

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនរេចង្កូតជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ចំនួន១កង់ចំណែករថយន្តរងការ ខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឱ្យនណារម្នាក់រងរបួសនោះទេដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៥នៅចំណុចមុខសណ្ឋាគារអ៊ីនធឺខនតាមបណ្តោយផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមន។

យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកMorning SLX ពណ៍ក្រហមពាក់ស្លាកលេខ ភ្នំពេញ2AB-5793 បើកបរដោយបុរសម្នាក់វ័យប្រមាណជាង​៣០​ឆ្នាំតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចមុខ​សណ្ឋារ​គារអ៊ីនធឺខនបានរេចង្កូតទៅឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវចំនួន១ផ្ទាំងបណ្តាលឱ្យបាក់ខ្ទាតចំ​ណែក​រថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឱ្យនណារម្នាក់រងរបួសនោះទេ។

បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍និងបានសហការជាមួយជំនាញយកទៅរថ​យន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយ​ទៅតាម​ផ្លូ​វ​ច្បាប់៕

IMG_3835

IMG_3836

IMG_3837