អនុសាខាកាកកបាតក្រហមខណ្ឌមានជ័យ នាំយកអំណោយសម្តេចកត្តិព្រឹទ្ធបណ្ឌិត ចែកជូនស្ត្រីចំណាស់ ទុគត៌ នៅសង្កាត់បឹងទំពុន

ភ្នំពេញ ៖ លោកឌី រ័ត្នខេមរុណ អភិបាលរង នៃគណះអភិបាលខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាតក្រហមកម្ពុជាប្រចាំខណ្ឌ មានជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ បានដឹកនាំក្រុមការងារថ្នាក់មូលដ្ឋាន ពាំនាំយកអំណោយសម្តេចគត្តិព្រឹទ្ធិបណ្ណិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់ស្ត្រីចំណាស់ទុគត៌ម្នាក់ ដែលស្នាក់នៅក្នុងផ្ទះខ្នម ក្នុងក្រុមទី៦ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
អំណោយដែលត្រូវបានចែកជូនរួមមាន កំសៀវចំនួន១ , កែវ១,ប៉ាន់តែ១,ធុងទឹកកក១,ធុងទឹក១,បំពង់ទឹកក្តៅ១,ចង្ក្រានហ្គាស១,ចានសម្ល១,ចានបាយ១,ឆ្នាំង១,ខ្ទះ១,វែកសម្ល១,ចានដែក១,ផ្ទិលទឹក១,កាំបិត១,ចានស្រាក់១,កញ្ជ្រែង១,ដង្ក្រៀបចាប់ភ្លើង១,ចង្អើរទឹកត្រី១,កន្ថោរធំ១,កន្ថោស្លាម្លូ១,មី២០កញ្ចប់ , តែ១២កញ្ចប់ ,អំបិល២កញ្ចប់ , ស្ករស៦កញ្ចប់ , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ៣កំប៉ុង , ទឹកដោះគោ២កំប៉ុង , ទឹកបរិសុទ្ធ ១យួរ , ទឹកផ្លែឈើ១២ដបតូច និង ថវិការចំនួន ២០ម៉ឺនរៀល។

លោកយាយចំណាស់ទុគត៌ខាងលើមានឈ្មោះកែវ សឿន ភេទស្រី អាយុ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិ រើសពើង ឃុំត្រពាំងអំបិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។លោកយាយបាននិយាយទាំងទឹកភ្នែករលីងរលោងថា បច្ចុប្បន្នលោកយាយរស់នៅជាមួយនឹងជីវភាព ក្រក្សត់លំបាក ថែមទាំង មានចិញ្ចឹម ចៅប្រុសស្រីចំនួន៤នាក់ ជាបន្ទុកទៀតផង ។ លោកយាយខាងលើបានបន្តថា គាត់រស់នៅដោយ ជីវភាព លំបាកលំបិនបែបនេះមកយូរហើយ ហើយរហូតមកទល់ពេលនេះរូបគាត់កាន់តែជរាទៅហើយ ដៃជើង ចាប់ផ្តើមទុនខ្សោយ ធ្វើការងារអ្វីធ្ងន់លែងបានទៀតហើយ ជាហេតុធ្វើអោយជីវភាពរបស់លោកយាយ ត្រូវរស់នៅតាមសម្មាជីវរ របៀបសព្វថ្ងៃដូចដែលបងប្អូនបានឃើញជាក់ស្តែង ។

ឈ្លៀតក្នុងឱកាសខាងលើនោះដែរលោកអភិបាលរង ក៏បាន ធ្វើការសំណេះសំណាល និងផ្តែផ្តាំផ្ញើរជាមួយលោកយាយជរារូបនេះ អោយចេះថែរក្សានូវសុខភាពអនាម័យអោយបានល្អ ជៀសវៀងជម្ងឺឈឺស្កាត់ កើតមានលើខ្លួនប្រាណ ពោលគឺ ត្រូវរស់នៅស្អាត ហូតស្អាត ជានិច្ច។ លោកអភិបាលរង បានបន្តថា រាល់សកម្មភាព និងការបរិច្ចាគនេះ គឺជាការអនុវត្ត ទៅតាមអនុ សាសន៍ គោលការណ៍របស់កាកបាតក្រហមកម្ពុជា ដែលមាន សម្តេចកិតិ្តព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។ ដែលជានិច្ចកាលសម្តេចតែងតែក្រើនរំលឹកទៅដល់មន្ត្រីក្រោមឱវាទ អោយមាន ការយកចិត្តទុកដាក់ និងគិតគូរទៅដល់មនុស្សចាស់ជរា ,អ្នកដែលជួបនូវការលំបាក, និងអ្នកដែលមាន ការខ្វះខាត ដោយមិនត្រូវមើលរំលងឡើយ ។

ជាចុងក្រោយលោកយាយ កែវ សឿន បានលើកម្រាមដៃ១០ទាំងសងខាង សំពះថ្លែងអំណរអរគុណយ៉ាងក្រៃលែង ចំពោះអនុសាខាកាកបាតក្រហមខណ្ឌមានជ័យ និងជាពិសេស ថ្លែងអំណរគុណចំពោះសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល លោក តែងតែមើលឃើញនូវទុក្ខលំបាកវេទនា គ្រប់យ៉ាង របស់ ប្រជារាស្ត្រក្រីក្រ ដែលមានភាពខ្វះខាតជាខ្លាំងក្នុងជីវភាពប្រចាំថ្ងៃនេះ ។ លោកយាយក៏បានលើកដៃ១០បួងសួង សុំអោយបារមីរបស់សក្កះទេវតា មេត្តាតាមជួយបីបាច់ថែរក្សា សម្តេចកត្តិព្រឹទ្ធបណ្ឌិត អោយជួបអោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណះ សុខះ ពលះ កុំប្បីឃ្លៀងឃ្លាតឡើយ ៕

IMG_2115

IMG_2126

IMG_2096

IMG_2131

IMG_2138