មេកន្ទុយលេខដុះស្នឹមម្នាក់ត្រូវនគរបាល ខណ្ឌឬស្សីកែវបង្ក្រាប

ភ្នំពេញ ៖ ទីតាំងល្បែងដុះស្លែរមួយកន្លែង ត្រូវបានបង្ក្រាប ក្រោយពីលួចលាក់កត់ឆ្នោតរយះពេលយូរមកហើយ ។

អធិការនគរបាលខណ្ឌឬស្សីកែវ លោក ទៀង ច័ន្ទសា បាននិយាយថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវសហការជាមួយ និង នគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានបើកប្រត្តិបត្តការបង្ក្រាបទីតាំងកត់កន្ទុយមួយកន្លែងដោយធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ជាមេកន្ទុយលេខកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៥ស្ថិតនៅចំណុចផ្ទះលេខ៤១២Aផ្លូវជាតិលេខ៥ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបាននិយាថា ស្ត្រីជាមេកន្ទុយលេខដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់នោះមានឈ្មោះ នួន រដ្ឋា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងមាន មុខរបរជាអ្នកកត់កន្ទុយលេខ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ក្នុងការឃាត់ខ្លួនស្ត្រីជាមេកន្ទុយលេខម្នាក់នេះសមត្ថកិច្ចបានធ្វើការដកហូត នូវវត្ថុតាងមួយចំនួនរួមមាន១.ក្រដាស់កត់លេខឆ្នោតចំនួន៤ផ្ទាំង២.សេរីចេញឆ្នោតចំនួនមួយ៣.កន្ត្រៃចំនួនមួយ៤.ប៊ិចចំនួន១ដើម៥.និងក្រដាស កត់ឆ្នោតមួយចំនួនព្រមទាំងមានត្រាបោះថ្ងៃខែឆ្នាំចំនួន១និងប្រាក់រៀលខ្មែរចំនួនជិតដប់ម៊ឺនរៀលទៀតផង។

សមត្ថកិច្ចបាននិយាយទៀតថា បច្ចុប្បន្នជនសង្ស័យដែលត្រូវជាប់ពាក់ព័ន្ធនិងករណីកត់កន្ទុយលេខខុសច្បាប់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ និង នាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់។

IMG_2163

IMG_2164

IMG_2165

IMG_2168