រថយន្ដតាកូម៉ាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន៣កង់

ភ្នំពេញ៖របាំងថ្មចំនួន៣កង់បានរងការខូចខាតដោយសារតែរថយន្ដម៉ាកតាកូម៉ា១គ្រឿងបើកបុកពេញ ទំហឹងកាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី១៤ខែ ឧសភា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ២ ជិតនឹងរោងចក្រ ផាកស៊ិន ស្ថិតក្នុងសង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមសាក្សីនៅជិតកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញមាន រថយន្ដ១គ្រឿងម៉ាក តាកូម៉ាពណ៍ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2F-1972 បើកបរដោយបុរស់ម្នាក់ នឹងរួមដំណើរជាមួយប្រពន្ធនិងកូនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ទិសដៅពី​ជើង ទៅត្បូងក្នុង ល្បឿនលឿនលុះមកដល់ចំនុចកើតហេតុរថយន្ដបានបែកកង់ខាងឆ្វេងក៏រេចង្កូតទៅ បុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន៣កង់ នឹងរថយន្ដរងការខូចខាត ផ្នែកខាងមុខចំហៀងខាងឆ្វេងបន្តដំណើរទៅមុខលែងរួចតែម្ដង តែសំណាងល្អមិនបណ្ដាល អោយមាននណាម្នាក់រងរបួស នោះទេ។ សាក្សីដ៏ដែលបានបន្តថា

ក្រោយកើតហេតុគេឃើញមានកំលាំងសម្ថតកិច្ចមូលដ្ធានសហការជាមួយកំលាំងជំនាញចុះធ្វើការវាស់វែងនឹងស្ទូចយករថយន្ដបង្ករយកទៅរក្សាទុកនៅការិយាល័យចរាចរ ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

image1(1)

IMG_1702

IMG_1703