ផឹកស្រាស្រវឹងចុះងូតទឹកទន្លេបាសាក់លង់ស្លាប់នៅស្រុកកោះធំ

ខេត្តកណ្តាល ៈ ប្រទះឃើញបុរស់ម្នាក់បានលង់ស្លាប់កើតហេតុថ្ងៃទី ០៧ ខែ ឧសភាឆា្នំ២០១៥ ម្សិលមិញត្រង់ ចំណុចទន្លេបាសាក់ស្ថិតនៅ ភូមិចង់ខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំខេត្តកណ្តាល។

បើតាមសមត្តកិច្ជបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ឆេង ផានវភេទប្រុស អាយុ៤១ឆា្នំរស់នៅភូមិឃំុកើតហេតុខាងលើ។ សមត្តកិច្ច ថាជនរងគ្រោះចូលចិត្តតែងតែផឹកស្រាស្រវឹងរាល់ ថ្ងៃជាបនរចាំថ្ងៃកើតហេតុជនរងគ្រោះបានផឹក ស្រាស្រវឹងហើយចុះទៅងូតទឺកទន្កេបណ្តាលលង់ស្លាប់តែម្តង។

សមត្តកិច្ជចុះទៅត្រួតពិនិត្យឃើញថា ជន រងគ្រោះ ស្លាប់ដោយសារលង់ទឹកស្លាប់មែន ហើយប្រគល់សពជូនក្រុមគ្រួសារធើ្វបុណ្យតាមប្រពៃណី៕ ដោយប៉ក់សារិទ្ធ

image