ជិះម៉ូតូលឿនរេចង្កូតដួលត្រូវ រថយន្តបើកពីក្រោយជាន់ហ្រាំងមិនសីុ ជ្រុលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅស្រុកកៀនស្វាយ

image image image image

ខេត្តកណ្តាល ៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយខ។ណះរថយន្តធុនធំមួយគ្រឿង បើកលឿនជ្រុលបុកនឹងកិនពីលើម៉ូតូ ១គ្រឿងបណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ហេតុការណ៍កាលនេះកើតឡើងថ្ងៃទី០៧ខែឧសភាឆា្នំ២០១៥ វេលាម៉ង៤,៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចភូមិជ័យឧត្តមឃំុសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពសាក្សីបានឃើញហេតុការណ៍បានប្រាប់ថាម៉ូតូសេ១០០ពណ៍ក្រហមពាក់ស្លាកលេចយ៩៤,៧៥ភព២ ជិះមានគ្នា៣នាក់ អ្នកស្លាប់មានឈ្មោះ ឯក សុទូច ភេទប្រុសអាយុ២០ឆា្នំ រស់នៅខេត្តកំពង់ស្ពឺ នឹងអ្នករងរបួស ឈ្មោះ ជីន សុជាតិ ប្រុស អាយុ២១ឆា្នំ របួសធ្ងន់រស់នៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង ចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ ហើយពួកគេបានធើ្វដំណើរពីអ្នកលឿងទិសដៅទៅភ្នំពេញ ស្រាប់តែមកដល់ត្រង់ ចំណុចកើតហេតុខាងលើ៍ រ៉េចង្គូចដួលនៅលើ ផ្លូវជាតិលេខ១ ហើយមានរថយន្តហីុយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ៣AB,៤៣,៦០ ស្របគ្នាមកដល់ត្រង់ចំណុចកើតហេតុបានកិនចំពីលើជនរងគ្រោះស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

បើតាមលោក ព្រំុ សំណាង អធិការរងស្រុកទទួលផ្នែតចរាចរណ៍ស្រុក បានអោយដឹងថាអ្នកបើករថយន្តមាន ឈ្មោះឈំុ លាងហុងភេទប្រុស អាយុ៣១ឆា្នំ រស់នៅភ្នំពេញ ត្រូវឃាត់ខ្លួន។

លោកថាចំ ពោះជនរងគ្រោះត្រូវបានបញ្ជួនសង្គ្រោះជាបន្ទាន់មន្ទីរពេទ្យ ចំណែកសពប្រគល់អោយ គ្រួសារដឹកយកទៅធ្វើបុណ្យ
តាមប្រពៃណី ចំពោះរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុករងចាំដោះស្រាយនៅពេលក្រោយ៕ ទុយ ម៉ែន