បុរស​ម្នាក់​ស្រវឹងស្រា​ចេញពី​ក្លឹប​ដេញ​ចាប់​នារី​ជា​សង្សារ​ពេញ​ផ្លូវ​សាធារណៈ​ផ្អើល​គេឯង​

​ភ្នំពេញ ៖ ហេតុការណ៍​ដ៏​គួរឱ្យ​ហួសចិត្ត​មួយ​ដែលនាំឱ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ​ចោមរោម​មើល គឺ​ដោយសារតែ​បុរស​ម្នាក់​ឥត​មាន​កេរត្តិ៍ខ្មា​ស់ ចេញពី​ក្លឹប​ស៊ីធូ ស្រវឹងស្រា​ជោគជាំ​បាន​ដេញ​ចាប់​នារី​ជា​សង្សារ​តាម​ផ្លូវ​សាធារណៈ បើទោះបីជា​មាន​មិត្ត​ភក្ត្រ​ឃាត់​ក៏​មិន​ព្រម​ស្តាប់​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​២០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង​ផ្លូវ​លេខ​៥០ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹង ខណ្ឌ​៧​មករា ។

តាម​ការ​ឱ្យ​ដឹង​ពី​បុរស​ម្នាក់​ជា​អ្នករត់​ម៉ូតូឌុប បានឱ្យដឹងថា នៅមុខ​ពេល​កើតហេតុ​គេ​បាន​សង្កេត​ឃើញ​នារី​២​នាក់​រួម​ទាំង​បុរស​ខាងលើ បាន​ចេញ​ពី​ក្លឹប​កំសាន្ត​ស៊ីធូ ដោយ​មាន​ភាព​ស្រវឹងស្រា​ជោគជាំ​ជាខ្លាំង បន្ទាប់​មក​នារី​ម្នាក់​បាន​រត់ចេញ​ពី​បុរស​ខាងលើ​ទាំង​ទឹកភ្នែក ហើយ​បុរស​ជា​សង្សា​ក៏​បាន​រត់​ដេញ​តាម​រហូតដល់​ចំណុច​ផ្លូវ​ព្រះមុន្នីវង្ស ទើប​បុរស​ម្នាក់​ខាង​ឃាត់​បាន​និង​បង្ក​ឲ្យមាន​ភ្ញាក់ផ្អើល​ដល់​នាក់​ដំណើរ​នាំគ្នា​ឈប់​មើល ។ បន្ទាប់ មក​បុរស​ជា​សង្សារ​បាន​និយាយ​ឱ្យ​នារី​ជា​សង្សារ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ខ្លួន ប៉ុន្តែ​នាង​មិន​ព្រម​ទាល់តែសោះ ដោយ​បាន​ប្រកែក​ថា​មិន​ទៅ​ជាមួយ​នោះ​ទេ ពេលនោះ​ក៏​បាន​ការចាប់​ប្រទាញប្រទង​គ្នា​ទៅវិញទៅមក ហើយ​នៅពេល អ្នក​សារពត៌មាន​ទៅដល់​ដើម្បី​ផ្តិត​យក​រូបភាព ពួកគេ​ហាកដូចជា​មិន​មាន​ការអៀនខ្មាស់​ទាល់​តែ​សោះ បើទោះបី ជា​មាន​អ្នកដំណើរ​ជាច្រើន​នាក់​ចោមរោម​មើល​យ៉ាងណាក៏ដោយ ហើយ​ថែមទាំង​និយាយថា អ្នកណា​ចង់​ថត​អី ក៏​ថត​ទៅ ។​

​មួយសន្ទុះ​ក្រោយមក​នារី​ជា​សង្សារ​បាន​រត់ចេញ​ពី​បុរស​ខាងលើ ប៉ុន្តែ​បុរស​ម្នាក់​នោះ​នៅ​តែ​រត់​តាម​នារី​ជា​សង្សារ​ម្នាក់​នោះ ទៅ​បាត់​ទាំងអស់គ្នា​តែ​ម្តង​ទៅ ។ ចំពោះ​ហេតុការណ៍​ខាងលើ​បាន​ធ្វើឱ្យ​អ្នកដំណើរ​ជាច្រើន​នាក់​បាន​ធ្វើ​ការរិះគន់​ទៅលើ​គូសង្សារ​មួយគូ​នេះ​យ៉ាងខ្លាំង ដោយ​បាន​បញ្ចេញ​កាយវិការ​មិន​សមរម្យ​នៅតាម​ផ្លូវ សាធារណៈ​ដូច្នេះ ៕

11

Untitled-1

Untitled-2