បុរស​ម្នាក់​បើករថយន្ត​ព្រូស​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​ចំនួន​៦​កង់​

ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៦​កង់​បាន​រង​ការខូចខាត ដោយសារ​តែ​បុរស​ម្នាក់​បើករថយន្ត​ព្រូស​ក្នុង​ល្បឿន​លឿន រួច​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពេញទំហឹង សំណាងល្អ​មិន​មាន​អ្នករងរបួស ចំណែក​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង និងរង់​ការខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ស្ថិតក្នុង​សង្កាត់​អូរ​ឬ​ស្សីទី​៣ ខណ្ឌ​៧​មករា ។​
​ ​
យោងតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ព្រូ​ស ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ទិសដៅ​ពី​កើត​ទៅ​លិច ខណះមក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត​ចំនួន​៦​កង់ សំណាងល្អ​មិន​មាន​អ្នក​រងរបួស​នោះ​ទេ ចំណែក​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង និង​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។
​ ​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ភ្លាមៗ និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ ៕

photo 1(1)

photo 2(1)

photo 3(1)