ម៉ូតូបុករថយន្តរបួសបាក់ជើងម្នាក់នៅស្រុកកៀនស្វាយ

ខេត្តកណ្តាលៈ យុវជនម្នាក់បានបាក់ជើងម្ខាងខណៈជិះម៉ូតូបុកជាមួយរថយន្តកើតហេតុថ្ងៃទី៤ខែឧសភាឆ្នំា២០១៥វេលាម៉ោង១៩,៣០នាទីនៅចំណុចភូមិព្រែកស្វាយឃំុឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។
តាមសាក្សីបានឃើញហេតុការណ៍ថារថយន្តម៉ាកកាមារីបាឡែនពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២T៧៩,៦៧ បើកបរ ដោយឈ្មោះសោមវិចិត្រភេទប្រុសអាយុ៤៨ឆា្នំរស់នៅភ្នំពេញបានធើ្វដំណើពីភ្នំពេញទៅស្រុកស្អាងស្រាប់ម៉ូតូគុបជ្រុងបើកបរដោយឈ្មោះហុឹងហ៊ុនភេទប្រុសអាយុ២៣ឆា្នំរស់នៅឃុំកំពង់ស្វាយបានធើ្វដំណើរបញ្ជស់ទិសគ្នាបុករថយន្តចំពេញទំហឹងរងរបួសបាក់ជើងម្ខាងត្រូវបានបញ្ជួនជាបន្ទាន់មន្ទីរពេទ្យ។
បើតាមលោកព្រុំសំណាងអធិការរងស្រុកកៀនស្វាយទទួលផ្នែតចរាចរណ៍ស្រុកបានអោយដឹងថាចំពោះរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ធានស្រុករងចាំដោះស្រាយនៅពេលក្រោយ។ដោយប៉ក់សារិទ្ធ

image image image image