រត់​ចេញពីផ្ទះ​ទៅ​រួមរស់​នឹង​គ្នា​ជា​លើក​ទី​៣ ឪពុក​ម្តាយ​ខាង​ស្រី​ប្តឹង សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​២​នាក់​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​បានធ្វើកា​រ​បញ្ចូន​ខ្លួន គូរ​ស្នេហ៍​វ័យក្មេង​២​នាក់ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ ការសាកសួរ ពាក់ព័ន្ធ នឹង​ករណី ពង្រា​ត​គ្នា​ចេញពី​ផ្ទះ អស់​រ៉ាប់​ខែ និង លួច​ទ្រព្យសម្បត្តិ​របស់​អាណា ព្យាបាល​យក​ទៅ​បញ្ចាំ ។​

​គូសេ្ន​ហ៍​វ័យក្មេ​ងទាំង​២​នាក់​ខាងលើ​មានឈ្មោះ សួន ចាន់ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​កម្មករ សំណង់ ស្នាក់នៅ​ភូមិ​តាងូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ និង នារី​ជា​សង្សារ​មានឈ្មោះ លឹម មុន្នី​សះ​តី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​ក្បែរ​នឹង​យុវជន​ជា​សង្សារ ។​

​គួរ​រំលឹក​ផងដែរ​ថា គូស្នេហ៍​វ័យក្មេង​ទាំង​២​នាក់​ត្រូវបាន សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ សហការ​ជា មួយ​នគរបាល​ប៉ុស្តិ៍​បឹងទំពុន ចាប់​ឃាត​ខ្លួន​នៅ​ចំណុច​បន្ទប់​ផ្ទះជួល​មួយកន្លែង ដែល​មាន​ទីតាំង​នៅក្នុង ភូមិសាស្ត្រ សង្កាត់​បឹងទំពុន ។ ដែល​ការចាប់ខ្លួន​នេះ​គឺ​ធ្វើឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​អាណា​ព្យា បាល​ខាង​នារី​ជា​សង្សារ ដោយ​ប្តឹង​ពីបទ   “ ពង្រា​ត​គ្នា​រត់​គេច​ពី​ផ្ទះ និង លួច​ទ្រព្យសម្បត្តិ ” ។​

​តាម​សម្តី​រៀបរាប់ ស្ត្រី​ជា​ម្តាយ​របស់​យុវជន​ជា​សង្សារ​បាន​អោយដឹងថា លើក​នេះ​ជា លើក​ទី​៣​ហើយ ដែល​កូនប្រុស​របស់​គាត់ និង​នារី​ជា​សង្សារ​បាន​ពង្រា​ត​គ្នា​ចេញពី​ផ្ទះ​បែបនេះ ។ ហើយ​២​លើក​កន្លង ទៅនោះ ឪពុក​ម្តាយ​ខាង​ស្រី ក៏​ធ្លាប់​ដាក់​ពាក្យបណ្តឹង​ប្តឹងទៅ​តុលាការ​អោយ​ចាប់ខ្លួន​កូនប្រុស​របស់​គាត់ ពី​បទ​ពង្រា​ត​កូនស្រី ។  ប៉ុន្តែ​វិវាទ​ទាំង​២​ដង​នេះ ត្រូវបាន​សម្របសម្រួល​គ្នា​បញ្ចប់​ម្តង​រួចមកហើយ ។ ស្ត្រី​ជា​ម្តាយ​យុវជន​ខាងលើ​បាន បន្តទៀតថា  កូនប្រុស​របស់​គាត់ និង​នារី​វ័យក្មេង​ខាងលើ គឺជា​អ្នក​ជិត ខាង​គ្នា ហើយ​ពួកគេ​បាន​ស្រលាញ់គ្នា​មក​អស់​រយះពេល​ជាង ៣​ឆ្នាំ មកហើយ ប៉ុន្តែ​ការស្រលាញ់គ្នា របស់​ពួកគេ គឺ​ត្រូវបាន​ឪពុក​ម្តាយ​ខាង​ស្រី បដិសេធ ហើយ​ព្យាយាម បំបែក​ពួកគេ​មក​ជា​រៀងរហូត ។ ដោយសារ​មាន​ការព្យាយាម​បំបែ​កបែ​នេះ ហើយ​ម្យ៉ាងវិញទៀត ដោយ សារ​ភ្លើង​ស្នេហ៍​របស់​ពួកគេ​កាន់ តែ​ពោះ​រោល​កាន់តែខ្លាំង​នោះ ទើប​ពួកគាត់​សម្រេចចិត្ត​បបួលគ្នា​រត់​គេច ពី​ផ្ទះ ទៅ​រួម​រស់នៅ​ខាងក្រៅ ជាមួយ​គ្នា​បែប​នេះ​តែម្តងទៅ ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា  ២​លើក​កន្លងទៅ​ដែល​ពួកគេ​រត់​ចេញ ពី​ផ្ទះ គឺ​ពួកគេ​មិន​បាន​យក​ទ្រព្យ សម្បត្តិ ឬ វត្ថុ​មានតម្លៃ​អ្វី​ក្នុង​គ្រួសារ​ទៅ​ជាមួយ​នោះទេ ដោយឡែក លើក ក្រោយនេះ ដោយសារ​ខ្វះ ខាត​ថវិការ ទើប​នារី​ជា​សង្សារ​សុខចិត្ត​ចូល​ផ្ទះ លួច​យក​ម៉ូតូ​របស់​ឪពុក ម្តាយ​ចេញ​មក​ហើយ អោយ​យុវជន​ជា​សង្សារ​យក​ទៅ​បញ្ចាំ ដើម្បី​ប្តូរ​យកប្រាក់​មក​រួមរស់​ជាមួយ​គ្នា​បន្ត ។ ប៉ុន្តែ​ជា​អកុសល នៅ​តែ​ត្រូវ​ឪពុក​ម្តាយ​ខាង​ស្រី​តាម​ទាន់ ប្តឹង​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​ទាំង​២​នាក់​ទាំង​ម្តង​ទៅ ។​

​ទោះជា​យ៉ាងណា ជុំវិញ​រឿងរ៉ាវ​ស្នេហា មួយ​នេះ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ មិនទាន់​សម្រេច​នៅ​ឡើយ​ទេ ដោយ​រងចាំ ធ្វើការ​សាកសួរ​បន្ថែម​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​ឆ្នាំ​ដដែល នេះ ៕

photo 5(2) image(4) image(5)