ទុស្សេ​ចរន្ត​អគ្គីសនី​បង្គោល​ភ្លើង បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​មុន្នី​រ៉េត​

ភ្នំពេញ ៖ ទុស្សេ​ខ្សែភ្លើង លើ​បង្គោល​ភ្លើង​ថ្ម​ធំ​មួយ​ដើម បណ្តាល​អោយ​មាន​អណ្តាត ភ្លើង​ឆាបឆេះ​ឡើង និង​ខ្សែភ្លើង​ត្រូវ​ធ្លាក់​រាយ​បាយ​ពាសពេញ​ដងផ្លូវ បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ដល់​អ្នកស្រុក​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ និង អ្នកដំណើរ​នាំគ្នា​ចោមរោ​មើល កាលពី​វេលា​ម៉ោង ១០ និង ៤៥​នាទី​ព្រឹក​ថ្ងៃទី ០៤ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ទល់មុខ​នឹង​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់ ហុង​គន់ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ( ផ្លូវ​មុន្នី​រ៉េត )​ក្នុង​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ប្រភព​ពី​កន្លែងកើតហេតុ​អោយដឹងថា នៅ​មុនពេល​មាន​អណ្តាតភ្លើង​ឆាបឆេះ គេ​សង្គេត​ឃើញ​មាន​ផ្សែ ហុយ​ចេញពី​បណ្តា​ខ្សែភ្លើង ដែល​នៅ​ជាប់​បង្គោល​ភ្លើង​មេ​ធំ​ខាង​លើ ។ រំពេច​ភ្លាម​នោះ​ដែរ ស្រាប់តែ បណ្តា​ខ្សែភ្លើង​ទាំងអស់​ត្រូវ​ផ្ទុះ​បែក​ផ្កាភ្លើង ធ្វើអោយ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ ខ្សែភ្លើង​ធ្លាក់​រាយ បាយ​ពេញ​ដី បង្ក​អោយមាន​ការភ្ញាក់ផ្អើល​តែម្តងទៅ ។ ភ្លាមៗ នោះ សមត្ថកិច្ច​មូលដ្ឋាន និង កម្លាំង មន្ត្រី​ជំនាញ​អគ្គីសនី  បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ធ្វើ​ការបិទ​ប្រព័ន្ធ​ចរន្ត​ខ្សែភ្លើង ហើយ នាំ គ្នា​យក​បំពង់​ពន្លត់​អគ្គីសនី បាញ់​ពន្លត់​អណ្តាតភ្លើង​អោយ​រលត់​សូន្យសុង​ទៅវិញ​តែម្តងទៅ ។​

​ក្នុងករណី​ឆាបឆេះ​នេះដែរ រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​១​គ្រឿង​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​មិន​បាន​ធ្វើ​ការបាញ់​ពន្លត់​នោះទេ គឺ​សមត្ថកិច្ច ប្រើ​បំពង់​ពន្លត់អគ្គីភ័យ អស់​តែ​៨​បំពង់​តូច​តែ ប៉ុណ្ណោះ ក្នុងការ​បាញ់​ពន្លត់​អណ្តាតភ្លើង​អោយ​រលត់​សូន្យសុង​ទៅវិញ  ៕​

photo 3(2) photo 1(5) photo 2(2)