បុរសជនជាតិចិនស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនមកដល់ចំណុចផ្លូវបំបែកមិនបង្អង់ល្បឿន ក៏បុករថយន្តស៊ីអវី បណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពី រូបគាត់កំពុងតែជិះក្នុងរថយន្តប្តីហើយត្រូវបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើក រថយន្តកាមេរីបាឡែន ក្នុង​ល្បឿន​យ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកមិនបង្អង់ល្បឿន ក៏ជ្រុល បុករថយន្តស៊ីអវីចំផ្នែកចំហៀងខាង​មុខ​ពេញ​​ទំហឹង ហើយរថយន្តជនរងគ្រោះ បានជ្រុលទៅបុក បង្គោលភ្លើង ថែមទៀត ។ ហេតុការណ៍នេះបានកើត​ឡើង​កាល​ពី​វេលា​ម៉ោង៩នឹង២០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៣២០ កែងនឹង​ផ្លូវ​លេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន ។

សាក្សីដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឱ្យដឹងថា មុនពេល កើត ហេតុ គេបានឃើញរថយន្តកាមេរីបាឡែន ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ2G-0710 ដែលបើក បរ ដោយបុរសជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រា បើកបរតាមបណ្តោយផ្លូវលេខ៤២០ ទិសដៅពី លិច ទៅកើតក្នុងល្បឿនយ៉ាងលឿន ខណះ​មកដល់ចំណុចផ្លូវបំបែកជា៤ កែងនឹងផ្លូវលេខ១៤៣ មិនបាន បង្អង់ល្បឿន ក៏បានបុករថយន្តស៊ីអវីពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-5386 ដែលបើក បរតាមណ្តោយផ្លូវលេខ១៤៣ ទិសដៅពីត្បូងទៅជើង ចំផ្នែកចំហៀងខាងមុខពេញទំហឹង ហើយរថ​យន្តស៊ីអវីបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្តាលឱ្យស្រ្តីម្នាក់ដែលជិះនៅ ក្នុង រថយន្ត រងរបួស​ធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ចូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែក រថយន្ត ទាំង ២គ្រោះបានរងការខូច​ខាតយ៉ាងដំណំ ។

ប្រភពបន្តថា ក្រោយពីបង្កហេតុបុរសជនជាតិចិនដែលជាជនបង្កបានបើកទ្វារចេញពីរថយន្ត ហើយ បានបញ្ចេញអាកប្បកិរិយាច្រងេងច្រងាងទាំងស្ថានភាពស្រវឹង ហើយរករឿងបំរុងវាយ បុរស ដែល ជាប្តីស្រ្តី រងគ្រោះបន្ថែមទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅជិតនោះ និងកម្លាំងសមត្ថកិច្ច ធ្វើការ អន្តរាគន៍ភ្លាមៗផងដែរ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញ ធ្វើការវាស់វែងយករថយន្តទាំង​២គ្រឿង​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ​គ្នា​នាពេលក្រោយ ៕