រថយន្តមិនស្គាលម៉ាកបុករៈម៉ូតូ២គ្រឿងបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់

ភ្នំពេញ៖មនុស្សចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណុចខាងកើតនិងប្រេងឥន្ទនៈកាលតិចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៤ខែឧសភាឆ្នាំ២០១៥បន្ទាប់កើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូ២គ្រឿងមួយគ្រឿង​ម៉ាកសងកូរ៉េពណ៌ក្រហមគ្នានស្លាកលេខជិះដោយយុវជន៣នាក់និងមួយគ្រឿងទៀតប្រភេទម៉ូតូលេខអូតូពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ1AH-5719 ជិះគ្នា២នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅ កើត ខណៈ មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំស្លាកលេខ​ធ្វើដំណើរ ស្របទិស គ្នាក្នុង ល្បឿនលឿនហើយបានបុករៈម៉ូតូទាំង២គ្រឿងពីក្រោយពេញទំហឹងនិងអូសជាង១០​ម៉ែត្រ បណ្តាលឲ្យនាក់ជិះម៉ូតូទាំង២គ្រឿងរងរបួសធ្ងន់ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

សាក្សីដដែលបានបន្តថាបន្ទាប់ពីរថយន្តបង្កបានបុកម៉ូតូទាំង២គ្រឿងហើយរថយន្តបានបន្ថែមល្បឿន​បើកគេចខ្លួនបាត់ស្រមោលតែម្តងដោយមិនមាននណារម្នាក់ម៉ាកនោះទេ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម​ៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកបណ្ណោះអាសន្ន៕