សមត្តកិច្ជស្រុកស្អាងឃាត់ខ្លួនជនល្មើស០២នាក់ករណីរក្សាទុកសារធាតុញៀន

ខេត្តកណ្តាលៈ សមត្តកិច្ជស្រុកស្អាងឃាត់ខ្លួនជនល្មើស០២ នាក់ករណីរក្សាទុកសារធាតុញៀនកើតហេតុថ្ងៃទី០៣ខែឧសភាឆា្នំ២០១៥ម្សិលមិញត្រង់ចំណុចផ្ទះឈ្មោះបុិចសុភាពស្ថិតនៅភូមិលេខ១ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្តាល។
បើតាមលោកវរៈសេនីយ៍ត្រីសយសារវ័ន្តអធិការស្តីទីបានអោយដឹងថាជនល្មើសមាន២នាក់ទី២មានឈ្មោះបិុចសុភាភេទប្រុសអាយុ៣៣ឆា្នំនិងទី២មានឈ្មោះចាន់ម៉ាឡាភេទប្រុសអាយុ៣៥ឆា្នំមុខរបរកម្មករសឲណង់អ្នកទាំងពីររស់នៅភូមិឃំុកើតហេតុ។
សមត្តកិច្ជរឹបអូសបានវត្ថុតាងថា្នំញៀន១កញ្ជប់តូចនិងឧករ​ណ៍ប្រើប្រាស់មួយចំនួន។ សូមបញ្ជាក់ថាឈ្មោះចាន់ម៉ាឡាមានដីកាបង្គាប់អោយនាំខ្លួនលេខ២៥៣ដកបនខចុះថ្ងៃទី០៩ខែមេសាឆា្នំ២០១៥ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀនចេញដោយចៅក្រមសើបសួរសំណាង។
លោកអធិការថាបានទទួលព័ត៍មានពីប្រជាពលរដ្ធទើបសមត្តកិច្ជស្រុកចុះទៅឃាត់ខ្លួនយកមកអធិការដើម្បីកសាងសំណុំ រឿងឡើងតុលាកាចាត់ការតាមផ្លូវច្បាប់។ដយោប៉ក់សារិទ្ធ

image