យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដួលបោកក្បាលជាមួយនឹងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់
|ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដោយសារតែរូបគេស្រវឹងស្រាជោគជាំបានជិះម៉ូតូស្តុបពីក្នុងល្បឿនយ៉ាងលឿនឡើងលើស្ពានអាកាសស្ទឹងមានជ័យខណះមកដល់ចំណុចពាក់កណ្តាលស្ពានដែលជាចំណុចផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ជ្រុលបុកបង្កាន់ដៃនិងដួលបោកក្បាលជាមួយនឹងបង្កាន់ដៃស្ពានបណ្តាលឱ្យបែកលលាក្បាលហូរឈាមស្រោចពេញខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២នឹង១៥នាទីរំលងអាធ្រាតឈាន ចូលថ្ងៃ ទី១ខែឧសភាឆ្នាំ២០១៥ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកស្តុបពីពណ៍ក្រហម ជិះតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិចឡើងទៅលើ ស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនយ៉ាងលឿនខណះមកដល់ចំណុចពាក់កណ្តាលស្ពាន ដែលជាចំណុចផ្លូវកោងកាច់ចង្កូតម៉ូតូមិនទាន់ក៏ជ្រុលបុកបង្កាន់ដៃនិងដួលបោកក្បាលជាមួយនឹងបង្កាន់ដៃស្ពាន បណ្តាលឱ្យបែកលលាក្បាលហូរឈាមស្រោចពេញខ្លួន។ ភ្លាមៗនោះអ្នកដំណើរដែលបានឃើញហេតុការណ៍ខាងលើនេះបានទំនាក់ទៅរថយន្តសាមុយឱ្យមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានប្រគល់ម៉ូតូទៅឱ្យមិត្តភ័ក្តជនរងគ្រោះដែលជាម្ចាស់ម៉ូតូបន្ទាប់ពីប្រគល់ឯកសារគ្រប់គ្រាន់ទៅឱ្យសមត្ថកិច្ចពិនិត្យដោយសារតែជនរងគ្រោះខ្ចីម៉ូតូមិនភក្ត្រជិះនោះទេ៕