ជិះ​ម៉ូតូ​គេច​រថយន្ត​ចត​ស្ងាម​ជ្រុល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​សំណាង​ល្អ​របួសស្រាល​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្មាស​មួយ​គ្រឿង​ដោយ​គេច​ពី​រថយន្ត​កុងតឺន័រ​ដែល​កំពុង​ចត​ស្ងាម​នៅ​ច​ញ្ញើម​ផ្លូវក៏​ជ្រុល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​គាប់​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​តែ​សំណង​ល្អ​មនុស្ស​ខ្ទាត​ផុតពី​កង់​រថយន្ត​រងរបួស​ស្រាល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី យប់ ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្សារ​កា​ណា​ស៊ី​ធី តាម​បណ្តោយ​ផ្លូវវេង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស រ៉េ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​1I-6460 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវវេង​ស្រេង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ខណៈ​មកដល់​ចំណុច​មុខ​ផ្សារ​កា​ណា​ស៊ី​ធី ក៏​ជិះ​គេច​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដែល​កំពុង​ចត​ស្ងាម​ហើយ​បាន​ជ្រុល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​រង​ការខូចខាត សំណាងល្អ​មិន​នាក់​ម្ចាស់​ម៉ូតូ​រង​របួសស្រាល​។​
​ ​
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​ធ្វើ​ការសម្របសម្រួល​ដោយ​ភាគី​ខាង​ម្ចាស់​រថយន្ត​ចេញថ្លៃ​ខូចខាត​និង​ព្យាល​បាល​ទៅលើ​ម្ចាស់​ម៉ូតូ​ដើម្បី​បញ្ជប់​រឿង​នៅ​កន្លែងកើតហេតុ​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​៕​ ទុយម៉ែន

photo 5

image(3)