សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​២​នាក់ ករណី​បង្អកស្រា​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​អោយ​ស្រវឹង ហើយ​រំលោភ​សេព​ស​ន្ថ​វះ

ព្រះសីហនុ ៖ កម្លាំង​នគរបាល​ការិយា ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល ខេត្ដ​ព្រះ សីហនុ បាន​ឃាត់ខ្លួន​បុរស វ័យក្មេង​ពីរ​នាក់ ពាក់ព័ន្ធ​ទៅនឹង​ការ​បង្អក ស្រា​ទៅលើ​ស្ដ្រី ជនជាតិ អូស្ដ្រាលី​ម្នាក់ រួច ហើយ​ចាប់រំលោភ​នាង រហូត​បាន​សម្រេច កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

​យោងតាម​របាយការណ៍​របស់​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ដ​ព្រះ សីហនុ បានបញ្ជាក់​ថា ជនសង្ស័យ​ទី​១​ឈ្មោះ សារិទ្ធ សិទ្ធី អាយុ​២២​ឆ្នាំ មុខរបរ​ជា​បុគ្គលិក នៅ​ហាង​បារាំង យីហោ​វ៉ៃ​គី​គី ស្ថិតនៅ​ភូមិ ៤ និង​ជនសង្ស័យ​ទី​២​ឈ្មោះ​គួ​យ ពៅ អាយុ ១៦​ឆ្នាំ ជា​បុគ្គលិក​ហាង ដូចគ្នា​និង​ស្នាក់នៅ ក្នុង​ហាង​តែម្ដង ។ ដោយឡែក​ស្ដ្រី​រងគ្រោះ ជា​ជនជាតិ​អូស្ដ្រាលី អាយុ​២២​ឆ្នាំ មុខរបរ ជា​ទេសចរណ៍ ស្នាក់​នៅ​បឹង​កា​ឡូរី ផាត​លិច ក្រុមទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ សីហនុ ។​

​មន្ដ្រីនគរបាល​បានបញ្ជាក់​ថា មុនពេល កើតហេតុ ខណៈ​ដែល​ស្ដ្រី​រងគ្រោះ​មាន​អាការៈ ស្រវឹង​បាត់ ស្មារតី ស្រាប់តែ​ជនល្មើស​ទាំង ពីរ​នាក់ ឆ្លៀតឱកាស​ទៅ​ចាប់​រំលោភ​បាន សម្រេច​ទាំង​ពីរ​នាក់ ដោយ​ឈ្មោះ​សារិទ្ធ សិទ្ធី រំលោភ​បាន​ចំនួន​២​លើក និង​ឈ្មោះ​គួ​យ ពៅ រំលោភ​បាន​មួយ​លើក ។​

​តាម​របាយការណ៍​ដដែល​ក្រោយពី​មាន ករណី​នេះ​កើតឡើង និង​ក្រោយ​ពី​ដឹងខ្លួន​ស្ដ្រី រងគ្រោះ បាន​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច ពេលនោះ ស្នងការ​នគរបាល​ខេត្ដ​ព្រះសីហនុ លោក ឧត្ដមសេនីយ៍​ជួន ណា​រិន្ទ បាន​បញ្ជា​ឱ្យ ការិយាល័យ​ជំនាញ ចុះ​ទៅ​ធ្វើ​ការស្រាវជ្រាវ ហើយ​ឈាន​ទៅដល់​ទៅ​ការឃាត់ខ្លួន​ជន សង្ស័យ​ទាំង​ពីរ​នាក់ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនេះ ត្រូវ​បាន​ឃុំ ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិតធ្ងន់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕

d32901