អាជ្ញាធរ ខណ្ឌមានជ័យ​បើក​កិច្ចប្រជុំ​ស្តីពី ការកាត់បន្ថយ​ហានិភ័យ គ្រោះមហន្តរាយធម្មជាតិ

ភ្នំពេញ ៖ លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាល នៃ​គណៈ​អភិបាលរង​ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៥ បាន​អញ្ចើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​សម្របសម្រួល​ស្តីពី ៖ ការកាត់បន្ថយ​ហានិភ័យ គ្រោះមហន្តរាយ ធម្មជាតិ ។ ដែល​ពិធី​នេះ បាន​ធ្វើឡើង​នៅក្នុង​ភោជនីយ៍ដ្ឋាន “​ទន្លេបាសាក់ ” ស្ថិត​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​ទស្សនៈ​ពិភពលោក ដោយ​មាន​ការចូលរួម​ពី​មន្ត្រី សមាជិក សមាជិកា ក្រុម​ព្រឹក្សា សង្កាត់​ទាំង​៤ ចំណុះ​អោយ​ខណ្ឌ​មានជ័យ ។​

ក្នុង​អង្គពិធី​ខាងលើ លោក​ឌី រ័ត្ន​ខេ​ម​រុណ បាន​មានប្រសាសន៍​អោយដឹងថា កិច្ចប្រជុំ​នេះ​គឺ​ប្រព្រឹត្តិ​ទៅ ក្នុង​គោលបំណង​ជម្រុញ​អោយ​មន្ត្រី បម្រើ​ការងារ​នៅ​តាម​ការងារ​មូលដ្ឋាន មាន​ការយល់ដឹង ខ្ពស់​អំពី​ការ​គ្រប់ គ្រង​គ្រោះមហន្តរាយ​នៅ​តាម​ភូមិសាស្ត្រ របស់ខ្លួន និង​ឆ្លើយតប​ទៅ​នឹង​បទដ្ឋាន​ការងារ​មនុស្ស ធម៌ អោយមាន ប្រសិទ្ធភាព​ខ្ពស់ ។ ហើយ​ការងារ​នេះ​គឺ​ពិតជា​មាន​សា​រះ​សំខាន់បំផុត សម្រាប់​មន្ត្រីរាជការ​ជុំវិញ សង្កាត់ ខណ្ឌ​ត្រូវ យកចិត្តទុកដាក់ ពិនិត្រ​តាមដាន និង​មាន​វិធានការ​ជាក់លាក់ ជាប់​ជាប្រចាំ​តាមរយះ​សកម្មភាព​បណ្តុះបណ្តាល អប់រំ​ផ្សព្វផ្សាយ​ការកសាង​ផែនការណ៍​បម្រុង ឆ្លើយតប​នឹង​គ្រោះអាសន្ន ដែល​អាច​កើតមាន​ជា យថាហេតុ ។​

ជាមួយគ្នា​នោះ​ដែរ លោក​ឌី រ័ត្ន​ខេ​ម​រុណ បាន​មានប្រសាសន៍​សង្ឃឹមថា​យ៉ាងម៉ុត​មាំ​ថា មន្ត្រីរាជការ ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី គ្រោះធម្មជាតិ​ថ្ងៃនេះ នឹង​ជា​បាន​យក​ចំណេះដឹង​ដែល​បាន​ផ្តល់ជូន ទៅ​អនុវត្ត​បំពេញ​ភារកិច្ច​ក្នុង​លក្ខណៈ​ជា​មន្ត្រីរាជការ បម្រើ​អោយ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ នៅ​គ្រប់​ភូមិ​សង្កាត់​របស់​ខ្លួន​៕​

image(10)

image(12)

image(11)

image(9)