ក្រសួងរ៉ែ នឹងថាមពល ចុះចាប់សាឡងបូមខ្សាច់ដ៏ធំមួយកន្លែងនៅសង្កាត់វាលស្បូវ

ភ្នំពេញ ៖ ទីតាំងអាជីវកម្ម បូមខ្សាច់ល្មើសច្បាប់ដ៏ធំមួយកន្លែង ដែលស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបានក្រសួង រ៉ែ នឹងថាមពល នឹងកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សហការជា មួយកងរាជអាវុធហត្ថខណ្ឌច្បាប់អំពៅ ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបិទសកម្មភាពអាជីវកម្មទាំងស្រុង នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៥ ។
ចំពោះប្រតិបត្តិការណ៍ខាងលើនេះមន្រ្តីដែលចុះអនុវត្តន៍ទាំងអស់មានការលាក់លៀមមិនបង្ហើបប្រាប់ពីគោលការណ៍ច្បាស់លាស់ដល់អ្នកសារព័ត៌មានឡើយ ហើយមន្រ្តីទាំងនោះបានបង្ហើបថា ទីតាំងខាងលើជាកន្លែងល្មើសដែលម្ចាស់អាជីវកម្មលួចធ្វើសកម្មភាពបូមខ្សាច់លក់ យ៉ាងគគ្រឹកគគ្រែងទាំងយប់ ទាំងថ្ងៃ ល្មើសនឹងគោលការណ៍ហាមឃាត់របស់រាជរដ្ឋាភិបាល។

បើទោះបីយ៉ាងណា មន្រ្តីដដែលបានបន្តថា ទីតាំងខាងលើនេះត្រូវបានបិទ ទាំងស្រុង ជាបណ្តោះ អាសន្នហើយក្នុងនោះដែរ គេសង្កេតឃើញម្ចាស់ទីតាំងកំពុងទូរស័ព្ទរកការ អន្តរាគមន៍ យ៉ាងខ្លាំង ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួនដោយមិនគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់សង្គមនឹង ផលប្រយោជន៍គេឡើយ ។ គួររំលឹកថាទីតាំងខាងលើបានលួចធ្វើអាជីវកម្មនេះយូរមកហើយ បើទោះបីសាលារាជធានីភ្នំពេញចេញ លិខិតហាមឃាត់ក៏ពិតមែន ប៉ុន្តែម្ចាស់ទីតាំងនេះមានការ ត្រូវរូវជាមួយនឹងអាជ្ញាធរខណ្ឌច្បារអំពៅទើបលួចបើកអាជីវកម្មបានមកទល់ពេលនេះ រហូតបែក ធ្លាយធ្វើអោយមន្រ្តីក្រសួងរ៉ែនឹងថាមពលដឹងក៏ចុះចាប់នឹងបិទអាជីវកម្មភ្លាមៗ ធ្វើអោយមន្រ្តីមូល ដ្ឋានខណ្ឌច្បារអំពៅបាក់មុខទាំងអស់គ្នាជាពិសេសចាយហ្វាយខណ្ឌច្បារអំពៅតែម្តង ៕