រថយន្តហាយឡែនឌ័ររេចង្កូតបុករ៉ឺម៉កម៉ូតូកង់បីឈប់ចតស្ងៀមបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ៖បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងរេចង្កូតជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយដែលឈប់ចតស្ងៀមលើចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាតកាលពីវេលាម៉ោង១២នឹង៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ខែមិនាឆ្នាំ២០១៥តាមណ្តោយផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។
ប្រភពពត៌មានបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តហាយឡែនឌ័រពណ៍ប្រផេះពាក់ស្លាកលេខភ្នំពេញ2W-6749 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅជើងទៅត្បូង ខណះ​មកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីដែលឈប់ចតស្ងៀមពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាតសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ប្រភពដដែលបន្តថាក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុនិងបានធ្វើការសម្របសម្រួលភាគីទាំងសងខាងដោយសារគ្រាន់តែខូចខាតរ៉ឺម៉កម៉ូតូបន្តិចបន្តួចប៉ុណ្ណោះ ហើយភាគីខាងរថយន្តបង្កបានព្រមសងថ្លៃខូចខាត ទាំងស្រុង ព្រោះមិនចង់មានរឿងវែងឆ្ងាយ ។