បុរសជនជាតិចិនបើករថយន្តលឿនជ្រុលបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតហើយព្យាយាមបើករត់ត្រូវឃាត់ជាប់

ភ្នំពេញ៖បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក sienna មួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុក​រថយន្តម៉ាកកាមរីបាឡែនខណៈកំពុងឈប់ទិញបាយឆាបណ្តាលឲ្យរងការខូចខាតដាច់កញ្ចក់ម្ខាងហើយរថយន្តបង្កបានព្យា​យាមបើករត់ពី​ចំណុចផ្លូវលេខ៦៣ស្ថិតក្នុង​សង្កាត់បឹងកេងកង់ទី១​រហូត​ដល់​ខាង​លិចនិងរង្វង់មូលព្រះសង្ឃជួន​ណាតត្រូវបានរថយន្តរងគ្រោះដេញឃាត់ជាប់។ហេតុការណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី២ខែមេសាឆ្នាំ២០១៥ ​ស្ថិតក្នុងសង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន។

តាមសំដីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរួបគេបានបើករថយន្តម៉ាកកាមរីបាឡែនពណ៌ស ​ពាក់ស្លាកលេខភ្នំពេញ2AD-8329ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣​ក្នុងទិសដៅពីត្បូង​ទៅជើង​ខណៈមកដល់ចំណុច​កើតហេតុក៏បានអែបខាងឈប់ទិញបាយឆាភ្លាមនោះស្រាប់តែមានរថយន្ត​ម៉ាកsiennaពណ៌សពាក់ស្លាកលេខ​ភ្នំពេញ2AA-9058 បើកបរដោយបុរសជនជាតិចិនម្នាក់​ធ្វើ​ដំណើរ​ស្របទិសគ្នាក្នុងល្បឿនលឿនបានរេចង្កូត​បុក​ចំពីជំហៀងបណ្តាលឲ្យដាច់កញ្ចក់ម្ខាងខាងឆ្វេង​បណ្តាល​ឲ្យរងការខូចខាតហើយរថយន្តបង្កបានព្យាយាមបើក​រត់រហូតដល់ចំណុចខាងលិចនិងរង្វង់មូលព្រះសង្ឃ​ជួន​ណាតក៏ត្រូវជនរងគ្រោះដេញឃាតបានតែម្តង។

ក្រោយពេលកើតហេតុភាគីទាំងសង្ខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្ក​ព្រមទទូ​លកំហុសចេញថ្លៃខូចខាតទៅលើរថយន្តរងគ្រោះចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងដើម្បីកំឲ្យរំខាងដល់​សមត្តកិច្ច៕