យុវជន២នាក់ជិះម៉ូតូបញ្ជ្រាស់ផ្លូវជ្រុលបុកម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ស្រាលដោយសារពួកគេជិះម៉ូតូ២គ្រឿងជ្រុលបុកគ្នាពេញទំហឹង កលាពីវេលាម៉ោង១២និង៤០នាទីរំលង អាធ្រាត ឈានចូលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ នៅចំណុចមុខអគ្គនិយកដ្ឋានកសិកម្ម តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរស២ជិះម៉ូតូវីវ៉ាមួយគ្រឿងពណ៌ ក្រហម ពាក់ស្លាកលេខបាត់ដំបង1C-7141 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CN-3297 ធ្វើដំណើរក្នុងទិសដៅបញ្ជ្រាស់ផ្លូវល្បឿនលឿនបានជ្រុលបុកម៉ូតូវីវ៉ាចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូបង្កព្រមចេញថ្លៃខូចខាតទៅលើជនរងគ្រោះចំនួន៦០ដុល្លារដើម្បីបញ្ជប់រឿងនៅកន្លែងកើតហេតុ៕