ជនសង្ស័យប្រដាប់អាវុធ៦នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ២០១៥មួយគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ក្រុមជនសង្ស័យ៦នាក់ជិះម៉ូតូមិនស្គាល់ម៉ាក២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូសេ១២៥សេរីឆ្នាំ២០១៥ពីបុរសម្នាក់ឌុបនារីម្នាក់ហើយគេចខ្លួនបាត់ដោយសុវត្តភាពខណៈដែល​ជនរងគ្រោះជិះម៉ូតូមកពីជូនមិត្តភ័ក្កឡើងយន្តហោះពោធិ៍ចិនតុង។

ហេតុការណ៍នេះបានកើតឡើតកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣១ខែ​មិនាឆ្នាំ២០១៥នៅចំណុចមុខវត្តអង់តាមេញតាមបណ្តោយផ្លូវ២០០៤ស្ថិតក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែន​ជ័យ។

យោងតាមការៀបរាប់ពីជនរងគ្រោះដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថានៅមុនពេលកើតហេតុ​រួបគេមិត្តភ័ក្ក៣នាក់ទៀតជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកវេវពណ៌ខ្មៅជិះគ្នា២នាក់(ស្រីម្នាក់ប្រុសម្នាក់)និងមួ​យ​គ្រឿងទៀតម៉ាសសេ១២៥សេរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ៨០៦០ (ស្រីម្នាក់ប្រុសម្នាក់) ​ដែល​ទើបតែមកពីជួនមិត្តភ័ក្កឡើងយន្តហោះនៅពោធិ៍ចិនតុងអន្តរាជាតិ ហើយត្រលប់មក​វិញក្នុងបំណង​ត្រលប​ទៅ​ផ្ទះ​វិញខណៈមកដល់​ចំណុចមុខ វត្ត អង់តាមេញស្រាប់តែលេចមុខជនសង្ស័យចំនួន៦នាក់ជិះម៉ូតូមិនស្គាល់​ម៉ាក​២​គ្រឿងប្រដាប់​ដោយ​កាំភ្លើងខ្លីមួយដើមបានជិះមកក្បែរហើយដក់កាំភ្លើងពីចង្កោះ​ភ្ជង់ឲ្យរួបគេឈប់​ម៉ូតូ​។បន្ទាប់​មក​ជនសង្ស័យ​ក៏បានដណ្តើមយកម៉ូតូមួយគ្រឿងម៉ាកសេ១២៥មួយគ្រឿងនាំគ្នាជិះគេចខ្លួនបាត់ស្រមោលដោយទុក​មិនបាន​យកម៉ូតូវេវទៅទេ។

ក្រោយពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅប្តឹងសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្តឹងនិងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមផ្លូវច្បាប់៕​