ប្រជាពលរដ្ធស្រុកកៀនស្វាយព័ន្ធចាប់ចោរប្លន់ម៉ូតូបាន០៣នាក់

ខេត្តកណ្តាល ៈ ប្រជាពលរដ្ធស្រុកកៀនស្វាយព័ន្ធចាប់ចោរប្លន់ម៉ូតូបាន០៣នាក់ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចភូមិដីឥដ្ធឃុំដីឥដ្ធស្រុកកៀនស្វាយខេត្តកណ្តាលវរលាម៉ោង៦,៣០នាទី។
ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោឆនសុផលភេទប្រុសអាយុ២៦ឆា្នំមុខរបររត់ម៉ូតូឌុបរស់នៅចក្រអង្រែក្រោមថាជនល្មើសមានគ្នា០៣នាក់បានជួលម៉ូតូរបស់ខ្លួនមកកាន់វត្តចំប៉ាសង្គាត់ក្បាលកោះខណ្ឌច្បារអំពៅតម្លែ១៨០០០រៀល។
ជនរងគ្រោះថាមកដល់វត្តចំប៉ាហើយស្រាប់តែជនល្មើសថាជិះទៅមុខទៀតមកដល់ត្រង់ចំណុចកើតហេតុខាងងលើស្រាប់តែជនល្មើសអោយបត់ចូលផុតពីផ្លូវជាតិចំងាយ២០ម៉្រែតជនល្មើសបានយកញ៉ញ៉ួរមកវៃក្បាលរបស់ខ្លួនហើយស្រែកហៅអោយគេជួយព័ន្ទចាប់បាន០៣នាក់។
ជនរងគ្រោះជិះម៉ូតូសេ១៣៥ស៊េរីឆា្នំ២០១១ពណ៍ខ្មៅពាក់ស្លាកលេខកណ្តាល1N83,30ចំពោះមានគ្នា០៣នាក់ទី១មានឈ្មោះសៅសូនីភេទប្រុសអាយុ១៦ឆា្នំរស់នៅភូមិព្រៃស្ពឺឃុំពងទឹកស្រុករំដួលខេត្តស្វាយរៀងទីមានឈ្មោះម៉ាប់វិច្ជការភេទប្រុសអាយុ១៧ឆា្នំរស់នៅភូមិត្រពាំងវែងឃុំក្រុំពលស្រុកមេសាងខេត្តព្រៃវែងនិងទី៣មានឈ្មោះចាន់សុខេនភេទប្រុសអាយុ១៧ឆា្នំរស់នៅភូមិតាប់ឃុំតាសួសស្រុកស្វាយជ្រុំខេត្តស្វាយរៀងជនល្មើសបានសារភាពប្រាប់ថាខ្លួនធើ្វការកម្មករសំណង់អត់បានបើកប្រាក់ខែទើបខ្លួននាំគ្នាប្លន់។
សមត្តកិច្ជរឹបអូសបានវត្ថុតាងញ៉ួរ១ដំដង១កណាត់និងខ្សែកករវាត់១ព្រមទាំងម៉ូតូរបស់ជនរងគ្រោះ។
លោកប៉ាសំអិតអធិការស្រុកបានអោយដឹងថាចំពោះជនល្មើសឃុំខ្លួនបណ្តោះអាសន្ននៅអធិការស្រុកដើម្បីកសាងសំណុំរឿងឡើងតុលាកាតាមនិតិវិធីច្បាប់។ដោយប៉ក់សារិទ្ធ

image