អាជ្ញាធរខណ្ឌចំការមនរងការរិះគន់យ៉ាងចាស់ដៃចំពោះការបើកដៃអោយអាជីករប្រកបរបររកស៊ីល្បែង នឹង លេងហ្គេមខុសច្បាប់

ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្ដិ៍បឹងកេង កងទី២ និងនគរបាល ផ្នែកព្រហ្មទណ្ឌខណ្ឌ ចំការមន បានរងការរិះ គន់ចំ ៗ ពីប្រជាពលរដ្ឋ ជាពិសេសអភិបាលរងខណ្ឌលោកប៊ុន សុភក្ដ្រ តែម្ដង ព្រោះតែពួក គេបាន ចុះទៅ បង្ក្រាប ទី តាំងបើក ហ្គេមមួយកន្លែង ស្ថិតនៅតាម បណ្ដោយផ្លូវលេខ១១៣ សង្កាត់បឹងកេងកង ទី២ ខណ្ឌចំការ មន ដោយឃាត់ខ្លួនក្មេងៗ លេងហ្គេមចំនួន៨នាក់ ប៉ុន្ដែបែរជាមិនដក ហូតទូហ្គេមទៅវិញ ។ក្មេងៗទាំង៨នាក់ ដែលត្រូវបានសមត្ថ កិច្ចខាងលើឃាត់ខ្លួននោះ ត្រូវបានយកទៅ អប់រំមួយភ្លែត រួចហើយបាន អនុញ្ញាត​ឱ្យត្រ ឡប់ទៅវិញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ប្រតិបត្ដិការចុះបង្ក្រាបហាងបើកហ្គេម ជាប្រភេទបាញ់ត្រីស្ថិត នៅតាម​ផ្លូវលេខ១១៣ខាងលើនេះ គេបានឃើញវត្ដមានលោក ជុំ កុយ នាយនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ និង លោកយឹម ហួង នាយផ្នែកព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌចំការមន នៅ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ ចុះ ទៅឃាត់ខ្លួនអ្នកលេងហ្គេម ចំនួន៨នាក់ ។

សេចក្ដីរាយការណ៍បានបន្ដថា ក្រុមសមត្ថ កិច្ចទាំងនេះ បានឃាត់តែអ្នកលេងហ្គេម ប៉ុណ្ណោះ ប៉ុន្ដែទូហ្គេមមិន ដកហូត​ហើយក៏មិន បានឃាត់ខ្លួនម្ចាស់ទីតាំងនោះដែរ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ដែលចូលរួមបានឆ្លើយ ថា មកពីម្ចាស់ទីតាំងហ្គេមខាងលើនេះមាន ច្បាប់ ។ជុំវិញបញ្ហា​នេះ អភិបាល​រងខណ្ឌចំការ មន លោកប៊ុន សុភក្ដ្រ បានចុះទៅដល់កន្លែង ទីតាំងហ្គេម ហើយបាននិយាយ ដោយរិះ​គន់ ទៅលើក្រុមសមត្ថកិច្ចទាំងនោះថា មិនដក ហូតទូហ្គេមនិងឃាត់ខ្លួនម្ចាស់ហ្គេម បែរជា ចាប់តែក្មេងៗ និងអ្នក​ចូល​លេងហ្គេមយ៉ាង ដូច្នេះ ។

តាមម្ចាស់ទីតាំងហ្គេម បានលួចបង្ហើប ថា ជារៀងរាល់ខែ បានបង់លុយជាប្រចាំជូន នាយនគរបាល​ប៉ុស្ដិ៍បឹង​កេងកងទី២ លោក ជុំ កុយ និង នាយផ្នែកព្រហ្មទណ្ឌខណ្ឌ លោក យឹម ហួង ដោយក្នុងម្នាក់ៗ១០០ដុល្លារ ដែល ថវិកា​ទាំងនេះ គឺយកទៅប្រគល់ជូនថ្នាក់ដឹក នាំនៃអធិការខណ្ឌ ។

គួរបញ្ជាក់ថា ហ្គេមប្រភេទបាញ់ត្រីទាំង នេះ នៅខណ្ឌដូនពេញ ឯណោះវិញ គេឃើញ អាជ្ញាធរនិង សមត្ថកិច្ច​តែងតែ ចុះបង្ក្រាបជា បន្ដបន្ទាប់ និងដកហូតយកមកវាយកំទេចចោល ចុះហេតុបានជានៅទឹកដីខណ្ឌចំការមន សមត្ថ កិច្ចមិនដកហូតទៅវិញ ពោលគ្រាន់តែឃាត់ ខ្លួនអ្នកលេងយកទៅអប់រំយ៉ាងដូច្នេះ?

ជុំវិញករណីនេះ អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានបញ្ជាក់តាមទូរស័ព្ទថា ចំពោះម្ចាស់​អាជីវកម្ម ខាងលើនេះ អាជ្ញាធរខណ្ឌបានចេញសេចក្តីជូនដំណឹងឲ្យទប់ស្កាត់មិន ឲ្យក្មេងៗសិស្ស​សាលាចូល​លេងនោះឡើយ ដោយកំណត់ពេល ១សប្តាហ៍ប៉ុន្តែមកដល់ថ្ងៃនេះ មានរយៈពេលត្រឹម៥ថ្ងៃប៉ុណ្ណោះ។

យ៉ាងណាក៏ដោយលោក យិន សាន បានបញ្ជាក់ថារហូតមកដល់ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ អាជ្ញាធរ​ខណ្ឌបាន ចុះទៅបិទទីតាំងហ្គេមជាបណ្តោះអាសន្នហើយមិនបន្តឲ្យដំណើរ ការទៀត នោះទេ៕

 CH-01661