រ៉ឺម៉កម៉ូតូកង់បីធ្លាក់ជង្ហុកក្រឡាប់លើម៉ូតូបណ្តាលឱ្យសន្លប់ម្នាក់ របួសស្រាលម្នាក់

ភ្នំពេញ៖បុរសម្នាក់បានសន្លប់ស្តូកស្តឹងត្រូវបានមិត្តភក្រ្តជួយសម្រួលចង្វាក់បេះដូងនិងម្នាក់ទៀតរបួសស្រាលខណះពួកគាត់បានជិះម៉ូតូឌុបគ្នាចេញពីការមិត្តភក្រ្តក៏ត្រូវបានរ៉ឺម៉កកង់បីដែលជិះធ្លាក់ជង្ហុករួចក៏បានក្រឡាប់ដួលមកលើពួកគាត់យ៉ាងកំរោល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង​៤០នាទីយប់​ថ្ងៃទី​២៩ខែមិនាឆ្នាំ២០១៥មុខក្រសួង​កសិកម្មរុក្ខាប្រមាញ់និងនេសាទតាមបណ្តោយផ្លូវ​ព្រះរោត្តមស្ថិតក្នុង​សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូស្មាសរ៉េវ៉ូពណ៍ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BA-8767 ជិះឌុបគ្នាចេញពីហូបការមិត្តភក្រ្តតាម​បណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុមានរ៉ឺម៉កកង់បីដែលជិះពីក្រោយមកបានធ្លាក់ជង្ហុកក្រឡាប់លើម៉ូតូដួលនៅកណ្តាលថ្នល់បណ្តាលឱ្យបុរសម្នាក់សន្លប់ស្តូកស្តឹងត្រូវបានមិត្តភក្រ្តជួយធ្វើចង្វាក់បេះដូងមួយសន្ទុះក្រោយមកទៅដឹងខ្លួនឡើងវិញមិនម្នាក់ទៀតរបួសស្រាល។

ភ្លាមៗនោះសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុហើយបានធ្វើការសម្របសម្រួលដល់ភាគីទាំង​សងខាងដោយសារតែជាគ្រោះថ្នាក់ដោយអចេតនាប៉ុន្តែនិយាយមិនត្រូវគ្នាសមត្ថកិច្ចក៏យកម៉ូតូនិងរ៉ឺម៉កកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយនាពេលក្រោយ៕ ជីម ភារ៉ា