តុលាការបើកសវនាការ សំណុំរឿងក្តីឃាតកម្ម របស់អតីត យោធាផ្កាយ២គឹម ម៉ារិន្ថា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនា ការជម្រះជំនុំ នៅសំណុំក្តីរឿង របស់លោកគឹម ម៉ារិន្ថា អតីតឧត្តមសេនីយ៍យោធាផ្កាយ ២ និង​ជា​ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ជី​អេស​ធី​ រួមទាំងកូនប្រសារ ពាក់ព័ន្ធ នឹងករណីសម្លាប់ប្រពន្ធ​ និងកូន ស្រីបង្កើតអាយុ៦ឆ្នាំ រួចយកសពទៅចោលនៅជ្រួសពេជ្រនិល កាលពី អំឡុងខែមិនា ឆ្នាំ២០១៤ កន្លងទៅ ។

សវនាការ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃខែដដែល ដោយតុលាការសម្រេចលើកសវនាការ ទៅពេលក្រោយ រួមទាំងមិន កំណត់ពេលវេលា នៃការបើក សវនាការជាថ្មី មូលហេតុដោយជនជាប់ចោទ គឹម ម៉ារិន្ថា មានអក្ការះ “ ឈឺធ្មេញ ” ខណះស្ថិតក្រោមការសាកសួររបស់ឡុង កេសរោ ប្រធានក្រុមព្រឹក្សាជំនុំជម្រះ ។
សូមបញ្ជាក់ថា ឪពុកក្មេក​និង​កូន​ប្រសារ​ទាំងពីរ​នាក់​នេះ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ពីបទ “ ឃាតកម្មគិតទុកជាមុន ” តាម​មាត្រា ២០០ និង មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ ជនជាប់ចោទទាំង២​អាច​ប្រឈមមុខ​នឹង​ការ ជាប់​ព​ន្ធ​នាគារ ​អស់​មួយជីវិត ប្រសិនបើ តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​មែន ។

គួររំលឹកផងដែរថា ឧ​ត្ត​ម​សេនីយ៍យោធា​ផ្កាយ​២ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ជី​ អេស​ធី ​រូបនេះ​ឈ្មោះ គឹម ម៉ា​រិ​ន្ថា អាយុ​៥៧​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច ប្រទេស​ថៃ ធ្វើការ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ តាម​ដីកា​បង្គាប់ ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ទឹកដី​ប្រទេស​ថៃ ខណៈពេលដែល​ជន​ត្រូវ​ចោទ កំពុង​ស្គែ​ន​ក្រយៅ ដៃ​ត្រៀម​ឆ្លងដែន ពី​ប្រទេស​ថៃ ទៅ​ប្រទេស​ឡាវ ។ ចំណែក​កូនប្រសារ ឈ្មោះ ជា សុខ​សំណាង អាយុ​៣៣​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ ទី​០៨ ខែសីហា ឆ្នាំ​២០១៤ រួច​បាន​បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤ ។​

គួររំលឹកបន្ថែម ដើមចម​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​នេះ គឺ កើតឡើង កាលពី​វេលា​ម៉ោង ០៨​និង​៣០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ខណៈ​អ្នក ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ បាន​ប្រទះឃើញ​សាកសព ស្ត្រី​រងគ្រោះ​ឈ្មោះ វ៉ា ដា​រី អាយុ​៣០​ឆ្នាំ និង កូនស្រី​ម្នាក់​អាយុ​៦​ឆ្នាំ ត្រូវបាន​ឃាតករ​ច្រក ថង់​ប្លា​ស្ទិ​ក​យកទៅ​បោះចោល នៅ​ចំណុច​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ ខាងលិច​អាស្រម​លោកយាយ​ម៉ៅ​ព្រេជ​និល ។
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ខែ រហូត ឈានដល់ ការ​ឃាត់ខ្លួន​ឈ្មោះ ជា សុខ​សំណាង ត្រូវជា​កូនប្រសារ​របស់​ឧ​ត្ត​ម សេនីយ៍ ទោ​ផ្កាយ​២ ឈ្មោះ គឹម ម៉ា​រិ​ន្ថា រួច​បាន​បញ្ជូន​សំណុំរឿង​និង​ជនសង្ស័យ មក​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ។

នៅ​ដំណាក់​សមត្ថកិច្ច ឈ្មោះ ជា សុខ​សំណាង បាន​បដិសេធ ថា ខ្លួន​មិនមែន សម្លាប់​ស្រី កំណាន់​និង​កូនស្រី​របស់​ឪពុកក្មេក​នោះ​ទេ ។ ជនសង្ស័យ បាន រៀបរាប់ថា នៅ​យប់​មួយ ខ្លួន​ត្រូវបាន ឪពុកក្មេក ប្រើ​ឲ្យ​សែង​ទឹក​កក​ធំ​មួយ​ពី​បន្ទប់ដេក​របស់គាត់ ដាក់ចូល​ក្នុង​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ដឹក​យក​ទៅ ទម្លាក់ចោល​នៅ​ជើងភ្នំ​ពេជ្រនិល ហើយ ពេលនោះ កូនប្រុស​បង្កើត​របស់​ឪពុកក្មេក ក៏បាន​ចូលរួម​ផងដែរ ព្រមទាំង​សន្តិសុខ​ម្នាក់ទៀត ជួយ​លើក​ធុង​ទឹកកក​ដាក់​ចូល​ក្នុង​រថ​យន្ត ។ ពេលទៅដល់​ជើងភ្នំ​ពេជ្រនិល កូនប្រុស​បង្កើត របស់​ឪពុកក្មេក បាន​ចាក់​សព​នោះ​ចេញមកក្រៅ ទើប​ខ្លួន​ដឹងថា ក្នុង​ធុង​ទឹកកក​នោះ មាន សាកសព​មនុស្ស តែ​មិនដឹងថា​ជា​សព​អ្នកណា​នោះទេ ។ ពេល​ទម្លាក់​សាកសព ចោល​រួច ហើយ ខ្លួន​ក៏​បើករថយន្ត​មក​ភ្នំពេញ វិញ តែ​ដល់​ពាក់​កណ្តាលផ្លូវ ខ្លួន​បាន​បោះ ចោល​ធុង​ទឹកកក នោះ​ចោល ។ ក្រោយ​ហេតុការណ៍​នោះ ឪពុកក្មេក និង កូនប្រុស​បង្កើត របស់​ឪពុកក្មេក ព្រមទាំង​ខ្លួនឯង​ផ្ទាល់ បាន​រត់គេចខ្លួន តែ​ក្រោយមក​ក៏ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​តែម្តង ៕ លីហេង

2014_09_14a-1 2014_09_14a-2 a4128 Kim-Mavintha-12 Kim-Mavintha-50