រួមរ័ក្សហើយថតវីដេអូ ជំរិតទារប្រាក់៨ម៉ឺន ដុល្លារ ត្រូវសាច់ញាតិជនរងគ្រោះប្តឹង អាវុធហត្ថឃាត់ខ្លួន

ភ្នំ​ពេញ​៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ដាក់​អន្ទាក់​ចាប់ខ្លួនបាន ខណៈ​ដែល​គេ​ធ្វើ ដំណើរ​ទៅ​យកលុយ​ចំនួន ៨​ម៉ឺន​ដុល្លារ ពី​ស្ត្រី​រងគ្រោះ ជា​ថ្នូរ​ទៅ​នឹង​ការ​មិន​បញ្ចេញ ខ្សែ​វីដេអូ ដែល​ថត​ពី​សកម្មភាព​ពួកគេ​រួមរ័ក​គ្នា​កាលពី​ជិត​២​ឆ្នាំមុន ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ប្រតិ​ប​តិ្ត​ការបង្ក្រាប​ករណី​នៃ​អំពើ​គំរាម​ទារ​ប្រាក់​ខាងលើនេះ បាន​ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង ៩៖៣០​នាទី​យប់​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៥ ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​

​ជនសង្ស័យ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ធ្វើការ​ឃាត់ខ្លួន​បាន​ខាងលើនេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ម៉ុល សង្ហា​ហៅ សីហា មាន​មុខរបរ​ជា​អ្នកបើក​រថយន្ត​ឈ្នួល​។ ចំណែក​ភាគី​ខាង​ស្ត្រី​រងគ្រោះ ត្រូវបាន​គេ​ប្រាប់ថា ឈ្មោះ ប​.​ស​.​ឌ អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ឥ​វា​៉​ន់​ចាប់ហួយ ។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើ​នេះ​ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រាប់ថា កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែ​មិនា ២០១៥ ប្តី​ស្ត្រី​រងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ថា អ្នកបើក​រថយន្ត​ឈ្នួល​ម្នាក់​បាន​ចាប់រំលោភ​ប្រពន្ធ​របស់​គាត់​រួច​ជម្រិត​ទារ​ប្រាក់​ជា​បន្តរ​បន្ទាប់​ចំនួន​៤​ដង​មក​ហើយ រហូត​ដល់​លើក​ទី​៥​លោក​សម្រេច​ចិត្ត​ប្តឹង បន្ទាប់​ពី​ប្រពន្ធ​របស់​លោក​ទ្រាំ​និង​ការ​គំរាម​មិន​បាន​តទៅទៀត ។​

​មន្ត្រី​ដដែល​បាន​បន្តរ​ថា ដោយសារតែ​ការទំនាក់ទំនង​រវាង​ជនសង្ស័យ​ជា​ម្ចាស់​រថយន្តឈ្នួល​ប្រភេទ​រថយន្ត​ទេសចរណ៍​៤៥​កៅអី ជាមួយ​ជនរងគ្រោះ​ជា​អ្នកលក់​ឥ​វា​៉​ន់​ចាប់ហួយ ពួកគេ​បាន​ស្គាល់គ្នា រហូត​ផ្ញើរ​របស់របរ​តាម​រថយន្តឈ្នួល ។ លុះដល់​ចុង​ឆ្នាំ​២០១៣ ជនសង្ស័យ​បាន​ហៅ​ស្ត្រី​រងគ្រោះ​ឱ្យ​មក​ទទួល​ឥ​វា​៉​ន់ គ្រា​នោះ​ជនសង្ស័យ​បាន​ដាក់​ថ្នាំ​សណ្តំ​ដោយ​យកដៃ​ទះ​ទៅ​លើ​ស្មា​ជនរងគ្រោះ បន្ទាប់​មក​ក៍​នាំ​ជនរងគ្រោះ​ឡើង​លើ​រថយន្ត ខណ​:​ជនរងគ្រោះ​មាន​អាការ​:​មិន​ស្រួលខ្លួន​ពោល​ធី​ង​ថូ​ង ក្រោយពី​ត្រូវ​ថ្នាំ​សណ្តំ ។ ភ្លាមៗ​នោះ​ជនសង្ស័យ​ក៍បាន​បើក​ប្រតិបត្តិការ​ចាប់រំលោភ​បាន​សម្រេច​តែ​ម្តង គ្រា​ដែ​ជនរងគ្រោះ​មិន​ដឹង​ខ្លួន នេះ​បើ​តាម​ចម្លើយសារភាព​។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយពី​រំលោភ​បាន​មួយ​សប្តាហ៍ ជនសង្ស័យ​បាន​ទូរស័ព្ទ​គំរាម​ទារ​ប្រាប់​១៣០០​ដុល្លារ ថ្នូ​មិន​បញ្ចេញ​រូបភាព​ការ​រួមរក្ស​រហូត​១០​ថ្ងៃក្រោយ​ទៀត ជនសង្ស័យ​បាន​ទូរស័ព្ទ​ម្តងទៀត ដោយ​ទារលុយ​៥០០០​ដុល្លារ ថ្នូរ​និង​ការ​គំរាម​ពាក្យ​ដដែល លុះ​១០​ថ្ងៃ​បន្ទាប់​មកទៀត ជនសង្ស័យ​បាន​ទារ​២០០០​ដុល្លារ​ទៀត និង​១០​ថ្ងៃក្រោយ​ទៀត​ទារ​៣០០០​ដុល្លារ រហូត​ដល់​ថ្មីៗ​នេះ ជនសង្ស័យ​ទូរស័ព្ទ​ជម្រិត​ទារលុយ​ជា​លើក​ទី​៥ ចំនួន​៨​មឺ​ុ​ន​ដុល្លារ​ដោយ​ជនសង្ស័យ​គំរាមថា បើ​មិន​ព្រម​ឱ្យ​លុយ​ខ្លួន​និង​បញ្ចេញ​រូបភាព​វីដេអូរ​អាក្រាត ពី​សកម្មភាព​រួមរ័ក​គ្នា មិនតែប៉ុណ្ណោះ​ជនសង្ស័យ​គំរាម​សម្លាប់​មួយ​ពូជ​នេះ​បើ​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ ។​

​ដោយសារតែ​ការ​ទ័លច្រក​និង​ជម្រិត​ទារលុយ​ច្រើនដង​ពេក ជនរងគ្រោះ​បាន​សម្រេចចិត្ត​ទម្លាយ​អាថ៏កំបាំង​សំងាត់​ដែលបែប​ទុក្ខ​ក្នុង​ក្រអៅបេះដូង​ជិត​២​ឆ្នាំ ប្រាប់​ស្វាមី ។ រហូត​ដល់​ស្វាមី​នាំ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ ក្រោយ​ទទួល​ពាក្យបណ្តឹង​ភ្លាម មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក ឧត្តមសេនីយ៍ទោ រ័ត្ន ស្រា៊​ង​បាន​បញ្ជា​កម្លាំង​និង​មន្ត្រី​ជំនាញ​ឱ្យ​តាម​ប្រមាញ់ រហូត​ដល់​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​បង្កប់​ចាប់ខ្លួនបាន​នៅ​មុខ​ផ្ទះ​ជនរងគ្រោះ ពេល​ជនសង្ស័យ​មក​យកលុយ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​បញ្ជាកា​រដ្ឋា​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រងចាំ​រៀបចំ​ឯកសា​រប​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់ ៕​

10801800_366119963578514_674576170082226487_n photo 1(7) photo 2(6)