សម្តេច​តេជោ​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៥៨​ពី​ប៉ោយប៉ែ​ត​ទៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៥​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ​ជាតិ​៥៨ ដែល​ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ប្រវែង​ជាង​១៧០​គីឡូម៉ែត្រ​។​