ក្មេងប្រុស អាយុ៩ឆ្នាំម្នាក់បាន ធ្លាក់ពីលើជណ្ដើរយន្ដនៅក្នុងមន្ទីរពហុព្យា បាលហុងអិន ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ ក្មេងប្រុស អាយុ៩ឆ្នាំម្នាក់បាន ធ្លាក់ពីលើជណ្ដើរយន្ដនៅក្នុងមន្ទីរពហុព្យា បាលហុងអិន កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនចេញពីពហុព្យាបាលឆ្ពោះទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត និងបន្ដទៅកាន់មន្ទីរ ពេទ្យគន្ធបុបា្ផ ។

គ្រោះថ្នាក់ធ្លាក់ពីលើជណ្ដើរយន្ដរហូត បាត់បង់ជីវិតខាងលើនេះ បានកើតឡើង ខណៈដែលក្មេងប្រុសរងគ្រោះ ដែលមាន ម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិចិន បានរត់លេងប្រឡែងគ្នាជាមួយមិត្ដភក្ដិនៅ ក្នុងមន្ទីរ ពហុព្យាបាលហុងអិន ដែលមានទី តាំងស្ថិតនៅភូមិ៤ តាមបណ្ដោយផ្លូវព្រះមុនី រ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ បានចុះទៅសួរនាំនៅពហុព្យាបាល ដើម្បីរក ឱ្យឃើញពីមូលហេតុពិតប្រាកដ នៃការធ្លាក់ ពីជណ្ដើរយន្ដរហូតដល់ស្លាប់ក្មេងប្រុសម្នាក់ នេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ក្មេងប្រុសរងគ្រោះលាវ វ៉ៃយៀក ដែលមានម្ដាយឈ្មោះនី សុខា អាយុ៣៦ឆ្នាំ និងឪពុកឈ្មោះលាវ វ៉ៃមីង អាយុ៥៤ឆ្នាំ ជា ជនជាតិចិន រស់នៅនិងធ្វើការក្នុងរោងចក្រ ចាហួយ ស្ថិតនៅ ភូមិឫស្សី សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ បានទៅជាមួយមិត្ដភក្ដិ របស់ខ្លួន តាមឪពុករបស់គេ ទៅកាន់គ្លីនិក នោះ រហូតជួបគ្រោះថ្នាក់បែបនេះតែម្ដង។

យោងតាមកាម៉េរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរ ពហុព្យាបាលហុងអិន ដែលត្រូវបានបង្ហាញ ពីសមត្ថកិច្ចនោះ បានឱ្យដឹងថា មុនពេលកើត ហេតុក្មេងប្រុសរងគ្រោះ បានរត់ពួននិងរត់ ប្រឡែងលេងជាមួយមិត្ដភក្ដិរបស់ខ្លួននៅជាន់ ទី២ ហើយ ពេលដែលរូបគេរត់មកដល់មុខ ជណ្ដើរយន្ដ រួចក៏យកដៃចុចនិងយកដៃទាញ ទ្វារដើម្បីចូលទៅក្នុង ជណ្ដើរពួនពី មិត្ដភក្ដិ ប៉ុន្ដែបែរជាធ្លាក់មកដល់ជាន់ក្រោម ស្លាប់តែ ម្ដង បើទោះបីខាងគ្លីនិកដឹកបញ្ជូនឆ្ពោះទៅ កាន់មន្ទីរពេទ្យ កាល់ម៉ែត និងបន្ដឆ្ពោះទៅ កាន់មន្ទីរពេទ្យគន្ធបុបា្ផនោះ ។

ក្រោយធ្វើកោសល្យវិច័យចប់ របស់សមត្ថ កិច្ចសពក្មេងប្រុសរងគ្រោះ ត្រូវបានដឹកយក ទៅតម្កល់ទុកនៅវត្ដសំបួរមាស រង់ចាំឪពុក យកទៅធ្វើបុណ្យនៅឯខេត្ដតាកែវ ។

យ៉ាងណាក៏ដោយនោះ គេមិនទាន់ដឹងថា តើខាងគ្លីនិកនិងជួយផ្ដល់សំណងប៉ុន្មាននោះ ឡើយ ដល់គ្រួសារសពក្មេង ប្រុសរងគ្រោះ ៕

image