ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ដោយសារ​ជុំលោះរ​វា​មន្ត្រី​យោធា​និង​សន្តិសុខ​នៅ​សួន​កា​ណា​ឌី​យា​

​ភ្នំពេញ​៖  ស្នូ​ផ្ទុះអាវុធ​ជាច្រើន​គ្រាន់​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើក​ដល់​ប្រជាពលរដ្ឋ​មាន​ការត​ក់​ស្លុត​និង​ភ័យខ្លាច​ដោយសារតែ​មាន​ជុំលោះ​គ្នារ​វា​ស់​មន្ត្រី​យោធា​និង​ក្រុម​សន្តិសុខ​យាម​នៅ​សួន​កា​ណា​ឌី​យា ដោយ​ភាគី​ខាង​មន្ត្រី​យោធា បាន​ដក​កាំភ្លើង​បាញ់​មេឃ ។​​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​សួន​កា​ណា​ឌី​យា តាម​បណ្តោយ​ផ្លូវវេង​ស្រេង ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​មន្ត្រី​យោធា និង​សន្តិសុខ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ខាងក្នុង​សួន​ជិត​និង​ប៉ុស្តិ៍​សន្តិសុខ អស់​រយៈពេល​ជា​យូ​ខណៈ​ដល់​វេលា​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​ទាស់សំដី​ប្រកែក​យ៉ាង​តឹង​សសៃក៏​ដាក់​គ្នា​ហើយ​ភ្លាម​នោះ​ភាគី​ខាង​មន្ត្រី​យោធា​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​វាយ​ភាគី​ម្ខាង​ទៀត​និង​បាន​ប្រតាយប្រតប់​គ្នា​មួយ​ប្រាវ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរម​ករោម​មើល​។​
​    ​
បន្ទាប់​មក​ភាគី​ខាង​មន្ត្រី​យោធា​បាន​ដើរចូល​ទៅក្នុង​បន្ទាយ​មួយសន្ទុះ​ស្រាប់តែ​លឺស្នូ​គ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់​ចេញមក​ខាង​ក្នុង​តែ​មក​បង្ក​ឲ្យមាន​នណារម្នាក់​រងរបួស​នោះ​ទេ​។​
​    ​
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មួលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុចកើតហេតុ​តែ​បាន​ត្រឹម​តែ​មក​សួ​នាំ​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​ប៉ុណ្ណោះ​ដោយ​មិន​ហ៊ាន​ចូល​ទៅ​ឃាត់ខ្លួន​មន្ត្រី​ដែល​បង្ក​ឲ្យមាន​កាភ្ញាក់ផ្អើល​ខាងលើ​នោះ​ទេ មិនដឹងថា សមត្ថកិច្ច​មួលដ្ឋាន​ខ្លាចញញើត​រឺក៏​យ៉ាងណា​នោះ​ទេ​ទើប​បណ្តោយ​ឲ្យ​ជន​បង្កធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​ខ្លួន ៕

Untitled-4 Untitled-3 Untitled-2