យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​ហ៊ី​យាន់​ដាយ​បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​

​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​ខណៈ​ដែល​រួប​គេ​ជិះ​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​ហ៊ី​យាន់​ដាយ​ពីក្រោយ​ដែល​កំពុង​ចត​ស្ងាម​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​

យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-2539 បាន​ចត​ស្ងាម​នៅតាមច​ញ្ចើម​ផ្លូវ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង អស់​រយៈ​ជា​យូ ខណៈ​ដល់​វេលា​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​យុវជន​មា្ន​ក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​សេរី​ឆ្នាំ ២០០៨ ពណ៌​ខ្មៅ បិទ​ស្កុត​ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល​1J-7685 បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន ដោយ រថយន្ត​មិន​បាន​បើក​ភ្លើង​ស៊ីញ៉ូ និង​ដាក់​ស្លាក​សំគាល់​ក៏​ត្រូវ​យុវជន​ម្នាក់​នោះ​ជិះ​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​បោក​ខ្ទប់​និង​គូទ​រថយន្ត​គាប់​ជាប់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាងនោច​អា​ធម៍​។​

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​

ក្រោយពេល​កើតហេតុ​សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។​

Untitled-5 Untitled-3 Untitled-4 Untitled-1 Untitled-2