ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​បាក់​ដាច់ និង​បង្គោល​ភ្លើង ហើយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ច្រងាង​

ភ្នំពេញ​៖ យុវជន​ម្នាក់់​ស្រវឹងស្រា​ជោគជាំ​បាន​បើករថយន្ត​ឡិច​ស៊ី​ស​៣០០​មួយ​គ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​មួ​យ​ដើម​បាក់់​ដាច់ និង​បន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សា​ធារ​ណះ​បាក់​ទ្រេ​ង​ធ្លាក់​បែក​អំពូល​ពេញ​ផ្លូវ ហើយ​រថយន្ត​បាន​ក្រឡាប់​ផ្ងារជើង​ច្រងាង រង់​ការខូចខាត​ទាំងស្រុង ម្ចាស់​រថយន្ត​របួសធ្ងន់ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​១០​នាទី រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៤ ខែ​កុម្ភះ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​សហព័ន្ឋ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក ។​
​    ​
ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ទំនង​ជា​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​ឡិច​ស៊ី​សព​ណ៍ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​រេ​ពេញ​ផ្លូវ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច តាម​បណ្តោយ​ផ្លូវ​សហព័ន្ឋ​រ៉ុ​ស្សី ខណះមក​ដល់​ចំណុច កើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​មួ​យ​ដើម​ពេញទំហឹង​លាន់​ដូច​រន្ទះ​បាក់​ដាច់​ទាំង​ឬ​ស្សី និង​បុក​បង្គោល​ភ្លើង​បំភ្លើ​ផ្លូវ​បាក់ទ្រេត និង​ធ្លាក​អំពូល​ភ្លើង​ធ្លាក់​បែក​រាយប៉ាយ​ពេញ​ផ្លូវ ។ មិនតែប៉ុណ្ណោះ​រថយន្ត​បាន​ក្រឡាប់​ផ្ញារជើង​ឡើង​លើ​រងកា​រ​ខូចខាត​ទាំងស្រុង ចំណែក​អ្នកបើកបរ​រងរបួស​ធ្ងន់ សំណាងល្អ​មិន​បណ្តាល​ឱ្យ ន​ណា​ម្នាក់​រងរបួស​នោះ​ទេ  ហើយ​ក្រោយ​កើតហេតុ​ជនបង្ក​ត្រូវបាន​មិត្ត​ភក្ត្រ​មក​ទទួលយក​ទៅ​បាត់ បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ ។
​    ​
បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្កឡើង​ដោយសារ​តែ​យុវជន​ម្នាក់​នោះ បើកបរ​ក្នុង​ល្បឿន​លឿន​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ នេះ​សំណាងល្អ​ហើយ​ដែល​គ្រោះថ្នាក់​តែ​ខ្លួនឯង ខូចខាត​ផ្ទាល់ខ្លួន និង​សម្បត្តិ​រដ្ឋ​ប៉ុណ្ណោះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទៀត ដូច្នេះហើយ​សូម​អំពាវនាវ​អ្នកបើកបរ​ទាំងអស់គ្នា​គួរតែ​បើកបរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​បើ​បើកបរ​សូមកុំ​ពិសារ​ជាតិ​ស្រវឹង ៕

Untitled-1 Untitled-2 Untitled-3 Untitled-4 Untitled-5