ក្រុមក្មេងស្ទាវ​មួយ​ក្រុម​ព្រួត​វាយ​យុវជន​៣​នាក់​បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​

ភ្នំពេញ​៖ យុវជន​ម្នាក់​ក្នុងចំនោម​ប័ក្ខពួក​៣​នាក់​បាន​រងរបួស​សន្លប់​ស្តូកស្តឹង​ខណៈ​ពូកគេ​នាំគ្នា​មក​ពី​ដើរលេង​ហើយ​ត្រូវ​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​យក​ដំ​ថ្ម​ព្រូត​វាយ ហើយ​រត់​គេចខ្លួន​បាត់​ស្រមោល ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ភោជនីយ៍ដ្ឋាន​បង្កង​មាស តាម​បណ្តោយ​ផ្លូវ​លេខ​២៩៦​កែង​ផ្លូវ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។​

​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ​យុវជន​៣​នាក់​បាន​ដើរ​ថ្មើជើង​ដែល​ទើបតែ​មក​ពី​ដើរលេង​ហើយ​បំណង​ត្រឡប​ទៅ​កន្លែងកើតហេតុ​ការ​វិញ​ដើម្សី​សំរាក ខណៈ​មក​ដល់​ចំណុចកើតហេតុ​មុខ​ភោជនីយ៍ដ្ឋាន​បង្កង​មាស ស្រាប់តែ​មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់ ប្រដាប់​ដោយ​ដំ​ថ្ម​បាន​ព្រួត​មក​វាយ​បណ្តាលឲ្យ​ឈ្មោះ​ញ៉ាញ អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់​សន្ល​ប​ស្តូកស្តឹង​នៅ​ន្លែ​ង​កើតហេតុ ចំណែក​២​នាក់​ទៀត​រត់​រូ​ច​មិន​មាន​របួស​នោះទេ​។​បន្ទាប់ពី​ក្រុម​ក្មេង​ស្តា​វ​បង្ក​បាន​នាំគ្នា​រត់​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​ជនរងគ្រោះ​ដែល​របួស​ស្រាល​បានឲ្យដឹងថា ពូកគេ​និង​ក្រុមក្មេងស្ទាវ​ទាំងនោះ​មិន​ដែល​ស្គាល់​គ្នា​ទេ​ពីមុនមក ហើយក៏​មិន​ដែល​មាន​រឿង​ជាមួយ​ន​ណារ​ដែរ តែ​ពេល​មកដល់​វេលា​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​ក្រុម​ទាំងនោះ​មក​ព្រួត​វាយ​ដោយ​មិ​ដឹង​មូលហេតុ​
​    ​
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​៕

Untitled-4 Untitled-5 Untitled-3 Untitled-2
​    ​