សហគមន៍អេស អូ អេស​ លើកគ្នាជិត៣០នាក់យកញាតិមកដាក់នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងផលប៉ះការអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២៣ ខែកុម្ភះ ឆ្នាំ ២០១៤ នេះ ក្រុមសហគមន៍ អេស អូ អេស រួមជាមួយ​សហ​គមន៍​បីផ្សេងទៀតបានលើកគ្នា​ប្រមាណជាង ៣០នាក់ យកញាតិយកមកដាក់នៅ ខុទ្ធកាល័យសម្តេច​នាយករដ្ឋមន្រ្តី បង្កអោយបានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងសមត្ថកិច្ចនឹងក្រុម សហគមន៍ទាំងនោះ ។

​ប្រធានសហគមន៍ អេស អូ អេស អ្នកស្រ្តី ច្រាយ នីម បានប្រាប់​ក្រុមអ្នកសារព័ត៍មានជា​សាធារណៈ ថានៅព្រឹកថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ ២០១៤ នេះក្រុមសហគមន៍ចំនួន ៤ បានរួមគ្នា​យកញាតិមកដាក់នៅ ខុទ្ទកាល័យសម្តេច ហ៊ុន សែន​ដោយសារអាជ្ញាធរអគ្គីសនីបានដាក់បណ្តាញ់ខ្សែ​ភ្លើងឆ្លងកាត់ពីលើក លំនៅឋានរបស់ប្រជាពលរដ្ឋ ដោយតភ្ជាប់ចេញពីក្នុងព្រលានយន្ត​ហោះកាត់ឆ្លងពី​ដំបូល​ផ្ទះរបស់ពួក គាត់ ដូច្នេះ​ពួកគាត់​មិនយល់ព្រមក៏នាំគ្នាតវ៉ា​ហើយសុំ​ដាក់​ញាតិជូនសម្តេច។ លើស​ពីនេះគោលបំណងសំខាន់បំផុតគឺចង់មក​សួរនាំខាងខុទ្ទកាល័យ​សម្តេចពីរឿងសហគមន៍ អេស អូ អេស បានយកញាតិមកដាក់ជូនសម្តេច កាលពីថ្ងៃទី ០៧ ខែ១០ ឆ្នាំ ២០១២ ពាក់ព័ន្ធនឹង ការ​អភិវឌ្ឍន៍របស់​អាកាសចរណ៍ព្រលានយន្តហោះ ដែលបានអោយពួកគាត់កាត់ដីក្នុងមួយគ្រួសារ​៥ ម៉ែត្រ​អោយក្រុម​ហ៊ុន​អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានប្រជាជន​រងប៉ះផល​ចំនួន​ជាង ៦០០ គ្រួសារ ។ អ្នកស្រីបន្តថា បើសិនជាអាជ្ញាធរចង់បានដីពួកគាត់ក្នុងមួយគ្រួសារ ៥ ម៉ែត្រ នោះពួកគាត់ព្រមតែ​ត្រូវធ្វើធ្វើប្លង់កម្មសិទ្ធជូនពួកគាត់នៅដីដែលសេសសល់ពីការកាត់យក ហើយ​ចំពោះដី ៥ ម៉ែត្រដែលត្រូវកាត់យកគឺពួកគាត់ទាមទារសំណង់ក្នុងមួយម៉ែត្រការ៉េ តម្លៃ ២៥០០ ដុល្លារ ឬឯដីនៅសល់បន្ទាប់កាត់យកហើយមានទំហំតូចពួកគាត់ស្នើ អោយខាងព្រលានយន្តហោះទិញ​យក​ទាំងអស់តែម្តងឬក៏អាចរកទីតាំងណាដែលមានទីប្រជុំជនដោះស្រាយដូរនឹងទីតាំងដែលពួកគាត់កំពុងស្នាក់នៅ ។

​ជុំវិញការដាក់ញាតិនេះលោក គង់ ចំរើន លេខាធិកាខុទ្ទកាល័យសម្តេច ហ៊ុន សែន បាន​ចេញ​មកទទួលញាតិពីក្រុមសហគមន៍ អេស​ អូ អេស ហើយលោកបានបកស្រាយពី កាលយឺតយ៉ាវចំពោះ ញាតិដែលបានដាក់កាលពីថ្ងៃទី ០៧ ខែ ១០ ឆ្នាំ ២០១២ គឺ តំណាងខុទ្ទកាល័យបានបញ្ជូនទៅដល់ អាកាសចរណ៍ស៊ីវិលនៅទីស្តីការគណៈរដមន្រ្តី ហើយ ការសិក្សាត្រូវការពេលវេលាវែង ដូច្នេះបើខាង សហគមន៍ចង់ដឹងច្បាស់សូមទៅសួរនៅទីស្តីការគណៈរដ្ឋមន្រ្តី ។​

​ពាក់ព័ន្ធនឹងការដាក់ញាតិខាងលើនេះ ខាងក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នឹងខាងអាកាសចរណ៍ មិនអាចសុំការបំភ្លឺបានទេ ៕

image image image