ផ្ទុះអាវុធចំនួន០៣គ្រាប់ ក្រោយពីធ្វើសកម្មភាពឆក់ អាយផែត ពីកុមារី មិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៣ ខែ កុម្ភះ ឆ្នាំ២០១៥ នេះ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ដែលធ្វើសកម្មភាពឆក់ អាយផែត ពីកុមារីអាយុ០៤ឆ្នាំ តែមិនបានសម្រេច ក៏បានផ្ទុះអាវុធចំនួន០៣គ្រាប់ ហើយត្រូវប្រជាពលរដ្ឋ ស្វាគមន៍យ៉ាងចាស់ដៃ និងសមត្ថកិច្ចមូលដ្ឋានដែលកំពុងល្បាតក៏បានឃាត់ខ្លួននោះ នៅបន្តព្យាបាលជម្ងឺនៅមន្ទីពេទ្យព្រះកុសមះ នៅឡើយ័ ដោយសារប្រជាពលរដ្ឋមានចិត្តខឹងសមារយ៉ាងខ្លាំង នូវទង្វើរបស់ ចោរឆក់ ខាងលើនេះ ក៏បាននាំគ្នាដាក់ ម្នាក់មួយដៃ មួយជើងបណ្ដាលអោយ ជនសង្ស័យ រងរបួសយ៉ាងធ្ងន់ធ្ងរ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថា បច្ចុប្បន្នសមត្ថកិច្ចបានដាក់កម្លាំងនៅការពារជនសង្ស័យនៅឯមន្ទីពេទ្យដោយផ្លាស់ប្ដូរវេនគ្នា២៤ម៉ោងលើ២៤ម៉ោង រងចាំជនសង្ស័យមានអាការះធូស្បើយ ដើម្បីបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំនុំរឿងតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានបន្ត ទៀតថា ជនសង្ស័យមានឈ្មោះរឿន សុភារិន ភេទប្រុស អាយុ២៤ ឆ្នាំ ស្នាក់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកពង់ឆ្នាំង ខេត្តកំពងលឆ្នាំង និងមុខរបរមិនពិតប្រាកដ។
រីឯជនរងគ្រោះ ឈ្មោះ ហីុម អីុមរ៉ន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៣z ផ្លូវលេខ១៤៦z ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង មុខរបរ មន្រ្តីយោធា វរអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣។

គួរំលឹកផងដែរ ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលមួយនេះកើតឡើងកាលវេលាម៉ោង០៩និង០៥នាទីយប់ នាថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៥ ដោយកុមារីអាយុ០៤ឆ្នាំម្នាក់ អង្គុយចុច អាយផែត លេងនៅមុខផ្ទះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក់ និច ពណ៌ ក្រហម លាយខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1BP-7108 មកធ្វើសកម្មភាពឆក់ អាយផែតពីដៃកុមារីម្នាក់ ពេលឱពុករបស់កុមារីឃើញទាន់ពេលក៏បានស្រែកថាចោរៗ ទើបជនសង្ស័យទាញកាំភ្លើងបាញ់ចំនួន៣គ្រាប់ទៅ បុរសជាឱពុក នោះអោយរងរបួស បញ្ចិតភ្លៅខាងឆ្វេងបន្តិច។ ហើយជនរងគ្រោះបានស្រែកអោយប្រជាពលរដ្ឋនៅជិតនោះជួយ ភ្លាមនោះប្រជាពលរដ្ឋនៅផ្ទះជាន់លើក៏បានយក ផើងផ្កា មកគប់សំដៅទៅជនសង្ស័យ បណ្ដាលអោយដួលនៅនិងកន្លែងកើតហេតុ ហើយខណះនោះប្រជាពលរដ្ឋបាននាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ។ ចំណែកឯបក្សពួកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

image